ភ្នំពេញ ៖ ពាក់ព័ន្ធជាមួយនិងបុរសម្នាក់ដែលជាកូនម្ចាស់ហាងមួយកន្លែងដែលជះស្រាបៀរទៅលើតារាចម្រៀងស្រីកញ្ញា ទេព បូព្រឹក្ស ត្រូវបានគេប្រភពផ្លូវការបានបង្ហើបថា កញ្ញានឹងទាមទារសងជម្ងឺចិត្តចំនួន ១០ មុឺនដុល្លារ ។
ចំនួនទឹកប្រាក់ ១០ម៉ឺនដុល្លារនេះ ម្ចាស់បទ "មិត្តម្នាក់នេះលួចស្រលាញ់បងហើយ" នឹងយកទៅ មន្ទីរពេទ្យគន្ធបុប្ផា ជនក្រីក្រ និងតារាចាស់ៗដែលកំពុងជួបទុក្ខលំបាក ។
គួរបញ្ជាក់ឲ្យដឹងថា រឿងរ៉ាវដែលបានកើតឡើងនេះគឺនៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៨ ប្រមាណជាម៉ោង ១០ យប់ នៅហាងមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញ ៕