CamNews

តារា 

ទេព បូព្រឹក្ស បង្ហោះសារការពារ ងួន ចាន់ដេវីត យ៉ាងវែងតែម្តង

ភ្នំពេញ ៖ ក្រោយមានរឿងរកម្មរកូសគ្នាជាមួយបុរសម្នាក់ដែលបង្ហោះសារដៀមដាប ដល់តារាចម្រៀង លោក ងួន ចាន់ដេវីត ធ្វើមនុស្សកុំឲ្យភ្លេចកំណើត ស្រាប់តែម្ចាស់បទ "ញីកែងជើង" ចេញមុខឡាយវីដេអូតបទៅបុរសម្នាក់នោះវិញ ។ 

នៅក្នុងនោះផងដែរ ដៃគូរបស់លោក ងួន ចាន់ដេវីត គឺកញ្ញា ទេព បូព្រឹក្ស បានបញ្ចេញសារយ៉ាងវែង ការពារលោក ងួន ចាន់ដេវីត ដោយលើកឡើងថា "ធ្វើមនុស្ស ដែលមានចិត្តល្អ កុំដើរតែបង្ករឿង បង្កបញ្ហាដល់អ្នកដទៃ ឈឺក្បាលនឹងរឿងអ្នកដទៃ ដូចDevith គាត់មានមនុស្សស្រលាញ់ ចូលចិត្តគាត់ គាត់មិនដែលនិយាយអាក្រក់ពីអ្នកណា មិនចេះនិយាយយករួចខ្លួនយកត្រូវតែឯង ក៌មិនចេះមានចិត្តច្រនែនអ្នកដទៃ មានតែមានចិត្តធ្វើកាងារសប្បុរសធម៌ មួយថ្ងៃៗគាត់អង្គុយតែធ្វើការងារ ខំរិះរក នឹង បង្កើតអី្វដែលថ្មីៗ តាមដែលនាងខ្ញុំធ្លាប់ធ្វើការរួមគ្នាមក !ចេះតែបង្កើតបញ្ហាមិនចេះចប់ រឿងចាស់ យកមកបង្កើតជារឿងថ្មី ក្នុងគោលបំណងអី?"

ម្ចាស់បទ MY សង្សារ បន្តទៀតថា "ហើយ និយាយរឿងគុណស្រ័យ បើមួយថ្ងែៗ គិតតែពីរំលឹក គុណនោះទោះមួយជីវិត ក៍អ្នកសងមិនអស់ដែរ ចាំថាគ្មានមនុស្សល្អណា ធ្វើគុណហើយចង់បានគុណពីគេទេ មនុស្សមានចិត្តល្អពិតប្រាកដគេចង់តែឃើញមនុស្ស ដែលគេជួយនោះមានភាពរីកចំរើន នឹង សុភមង្គល ហើយរឿងមួយទៀត ឈប់បានឈប់ទៅរឿង យកសមត្ថភាពមនុស្សមកប្រៀបធៀបគ្នា មនុស្សគេមានចំនុចល្អរៀងខ្លួន ... ជាចុងក្រោយសូមសំនូមពរដល់ Fans ទាំងអស យល់ពីគាត់ផង កុំមើល កុំស្តាប់តែម្ខាង ទ៉ះដៃម្ខាងវាមិនលឺទេ បើអាចឈប់បង្កបញ្ហាទៅ ហើយកុំភ្លេច ចូលរួម កម្មវិធី របស់ G-Fun ផង សូមអរគុណ" ៕



ដោយ ៖ គន្ធា


Tags: Tep boprek Pech solika G-davith