CamNews

តារា 

យុង ច័ន្ទកន្និកា៖ បងស្រីខ្ញុំ យុង ចាន់សុធាវី រកឃើញវិញហើយ កំពុងស្នាក់នៅជាមួយម្ចាស់ Spornser

(ភ្នំពេញ)៖ ព័ត៌មានស្តីពីការបាត់ខ្លួន តារាចម្រៀង យុង ចាន់សុធាវី ដែលជាបងស្រីបង្កើតរបស់ យុង ច័ន្ទកន្និកា នៅទឹកដីអាមេរិក ត្រូវបានផ្ទុះ​ឡើងក្នុង​សប្តាហ៍នេះ ធ្វើឲ្យមានការចេញវីដេអូឃ្លីប ឆ្លងឆ្លើយគ្នាទៅវិញទៅមក រវាងតារាចម្រៀង យុង ច័ន្ទកន្និកា ជាមួយលោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ ពាក់ព័ន្ធនឹងការបាត់ខ្លួននេះ។

នៅថ្ងៃទី១០ ខែមករានេះ តារាចម្រៀងស្រី យុង ច័ន្ទកន្និកា បានចេញនូវសារថ្មីមួយដោយបញ្ជាក់ថា ពេលនេះបងស្រីរបស់ខ្លួន យុង ចាន់សុធាវី បានរកឃើញ​ហើយកំពុងស្នាក់នៅជាមួយ Spornser ជាមួយនឹងការមើលថែយ៉ាងល្អ។

អ្នកនាង យុង ច័ន្ទកន្និកា បានរសេរយ៉ាងដូច្នេះថា «ដោយសារមានការបារម្មណ៏ និងចង់ដឹងពីដំណឹងបងស្រីនាងខ្ញុំ យុង ចាន់សុធាវី យ៉ាងច្រើន ដូចនាងខ្ញុំសូម​ជំរាបដល់ពុកម៉ែបងប្អូនទាំងអស់ អោយបានជ្រាបថា យើងបានរកគាត់ឃើញហើយ ឥឡូវគាត់មានសុវត្តិភាពហើយ កំពុងស្នាក់នៅផ្ទះរបស់ម្ចាស់spornser ដោយបាន​ទទួលការមើលថែយ៉ាងល្អ។ ពត៌មានបន្តែមនាងខ្ញុំ និងជំរាបជួននៅស្អែកជាបន្តរ ដោយសារពេលនេះ នៅសហរដ្ធអាមេរិចនៅយប់នៅឡើយ នាងខ្ញុំនៅរង់ចាំព័ត៌មានច្បាស់ការណ៌ពីលោកពូ លឹម ម្ចាស់ spornser ផ្ទាល់និងបងស្រីនាងខ្ញុំថាមូលហេតុអ្វី?។ 

សូមអគុណដល់ប្រិយមិត្តទាំងក្នុងប្រទេសនិងក្រៅប្រទេសនិងបងៗ សិល្បះករសិល្បះការនីមួយចំនួន ដែលជួយបារម្មណ៍ ​និងទុកពេលវេលា​ដើម្បីរកគាត់មកដោយ​ សុវត្តិភាពវិញ»៕

- អាន ៖ សុះ ម៉ាច ប្រតិកម្ម​នឹងការ លើកឡើង ​របស់ យ៉ុង ចាន់កណ្ណិកា ជុំវិញ​រឿងបាត់ខ្លួន​ យ៉ុងចាន់សុធាវីនៅអាមេរិក

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Yong chankanika Star news local news