CamNews

តារា 

នាង Song Hye Kyo ជាប់​​ជា​​តា​រា​សម្តែង​​ស្រី មាន​​ខ្ទង់​​ច្រមុះ​​ស្អាត​​​បំផុត លើ​​ទឹក​​ដី​​កូរ៉េ

(កូរ៉េ)៖ នាងSong Hye Kyo ត្រូវបានទស្សនិកជន ឲ្យចំណាត់ថ្នាក់ថា ជាតារាសម្តែងស្រីដ៏ស្រស់ស្អាតបំផុត ប្រចាំប្រទេសកូរ៉េខាងត្បូង ព្រោះនាងមានរូបរាង និងទម្រង់មុខអំណោយ ផលពីធម្មជាតិ។

កាលពីថ្ងៃទី៣១ កក្កដា កន្លងទៅនេះ មានការបង្ហោះមួយ នៅលើ Instiz ដែលបាន​ប្រកាសថា Song Hye Kyo ជាតារាស្រីដែលមានខ្ទង់ច្រមុះស្អាតបំផុត ប្រចាំទឹកដីកូរ៉េ ហើយខ្សែភាពយន្តជាច្រើន ដែលតារាស្រីរូបនេះបានសម្តែង ក៏ទទួលបានប្រជាប្រិយភាព ពីទស្សនិ កជនជាច្រើនផងដែរ ដូចជារឿង «Full House, That Winter, The Wind Blows» និងរឿងដែលលេចធ្លោបំផុត នៅឆ្នាំ២០១៦ នេះគឺ «Descendants of the Sun»។

ក្រៅពីជោគជ័យ លើការងារសម្តែងហើយ​នោះ Song Hye Kyo ក៏មានមុខជំនួញជាច្រើន ដែលកំពុងដំណើរអាជីវកម្មទៀតផង ដែលនាងរំពឹងថា នឹងទទួលបានការគាំទ្រពីអតិថិជន ដូចជាខ្សែភាពយន្ត ដែលនាងសម្តែងដែរ៕


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង