CamNews

តារា 

Song Hye Kyo ប្ដឹងអ្នកវិភាគតាម Internet ៤១ នាក់ពីបទបង្ខូចកេរ្តិ៍ឈ្មោះ


Song Hye Kyo ឬអ្នកទាំងអស់គ្នាស្គាល់ថាជា ហាន់ ជីអ៊ុន ក្នុងរឿងបំណុលផ្ទះជំពាក់ស្នេហ៍នោះ​ពេលនេះកំពុងតែមានបញ្ហាតាមប្ដឹងអ្នកវិភាគតាម Internet ចំនួន៤១នាក់ដែលបានបង្ខូច​កេរ្តិ៍ឈ្មោះរបស់នាងដោយបានបង្ហោះព័ត៌មានមិនពិតថានាងមានសម្ព័នភាពស្នេហាជាមួ យអ្នក នយោបាយនិងទទួលបានលាភសក្ការៈយ៉ាងក្រាស់ក្រែលពីស្នេហាមួយនោះ។ នាង Song Hye Kyo បានប្រាប់អ្នកសារព័ត៌មានថា "ពាក្យចចាមអារាមទាំងអស់នេះចាប់ផ្ដើមពីខែកញ្ញា២០០៨​ដល់ខែធ្នូ​២០១១ដោយក្រុមអ្នកវិភាគលើ Internet ទាំងអស់នោះបន្តការពង្រីកព័ត៌មានមិនពិត​ដែលថារូបនាង​ខ្ញុំមានចំណងស្នេហាជាមួយអ្នក នយោបាយម្នាក់ដែលមិនបាន បញ្ចេញឈ្មោះ​ហើយនឹងទទួលបាន​ប្រាក់ជាលាភសក្ការៈជាច្រើន" បើតាមការសម្ភាសន៍តារារូបនេះកាលពីខែ​ធ្នូនាងបានបញ្ជាក់លើបញ្ហា​នេះថា "នាងមានប្រាក់សល់ច្រើនណាស់ដែលនាងរកបានដោយសារ​អាជីពរបស់នាងផ្ទាល់មិន​ចាំបាច់មានអ្នកមកឧបត្ថមនោះទេ"។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ soompi

Tags: korean starkorean drama starsong hye kyo