CamNews

តារា 

រយៈពេល១៦ឆ្នាំ នាង Song Hye Kyo ត្រូវបានអ្នកគាំទ្រសរសើរថា រក្សាសម្រស់នៅតែស្អាតដដែល

(កូរ៉េ)៖ តារាសម្ដែង នាងSong Hye Ky​o ដែលមហាជននៅក្នុងប្រទេសកម្ពុ​ជា ស្គាល់ថា ជា នាង ហាន់ ជីអ៊ុន នេះ ត្រូវបានអ្នកគាំទ្រ ឲ្យរហស្សនាមថា ជាតារាស្រី ដែលមានសម្រស់ មិនចេះរីងស្ងួត ហើយនាងធ្វើឲ្យពួកគេ មានការភ្ញាក់ផ្អើលណាស់ នៅពេលដែលបានឃើញ តារាសម្តែងកូរ៉េរូបនេះ​ កាលពី១៦ឆ្នាំមុន ដែលបានទស្សនា​សាច់រឿង ដែលនាងសម្តែង​មិនខុសប្លែកគ្នាប៉ុន្មានឡើយ។

នាង Song Hye Kyo បានរំឭកអតីតកាល នៃខ្សែភាពយន្តរឿង «និទាឃរដូវក្នុងបេះដូងខ្ញុំ» ឬ «Autumn in My Heart» ដែលនាងសម្តែងជាមួយ Song seung hun និង Won bin ដោយបង្ហោះរូបថតជាច្រើន ក្នុងសាច់រឿងនោះ នៅលើ Instagram ហើយវាជាសាច់រឿង ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង កំឡុងឆ្នាំ២០០០ រហូតមកដល់ពេលនេះ គឺមានរយៈពេល១៦ឆ្នាំហើយ។

និយាយពីជីវិតគ្រួសារវិញ ដែលនេះជាសំណួររបស់អ្នកគាំទ្រ ដែលចោទសួរតារាស្រីរូបនេះ ដោយសារតែចង់ដឹងថា ពេលណានាងសម្រេចចិត្តរៀបការ ប៉ុន្តែ Song Hye Kyo ដែលមានអាយុ៣៤ឆ្នាំទៅហើយនោះ និយាយតប​ថា នាងដឹងថា វ័យខ្លួនឯងល្មមនឹងរៀបការ ហើយតែនាងមិនទាន់​គិតរឿងនេះទេ ព្រោះនាងត្រូវការពេលវេលា រីករាយជាមួយមិត្តភក្តិ និងធ្វើអ្វីដែលខ្លួនចង់ ដោយមិនចាំបាច់សុំការអនុញ្ញាត ពីនរណាម្នាក់ទេ តែថ្ងៃអនាគតមិនប្រាកដឡើយ៕


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង