CamNews

ភាពយន្ត 

The Bellas ត្រឡប់មកវិញហើយជាមួយនឹងបទចម្រៀងជាច្រើន

កំសាន្ត ៖ Pitch Perfect 3 បានត្រឡប់មកវិញហើយជាមួយនឹងវគ្គទី៣ហើយក៏ជាវគ្គចុងក្រោយផងដែរ។សម្រាប់ហ្វេនដែលធ្លាប់ទស្សនារឿងនេះប្រាកដជាដឹងហើយថាកាលពីវគ្គទី១បទ “Cups” ទទួលបានការគាំទ្រយ៉ាងខ្លាំង មិនខុសគ្នាទៅលើវគ្គទី២នោះទេដែលមានបទ “Flashlight” ចុះចំណែកឯវគ្គទី៣នេះវិញ? តើបទចម្រៀងអ្វីដែលនឹងមកកំដរអារម្មណ៍អ្នកទាំងអស់គ្នា? ប៉ុន្តែនៅក្នុងរឿងមួយនេះមិនមែនមានតែបទចំរៀង១ឬ២បទនោះទេ ផ្ទុយទៅវិញគឺមានជាង២០បទដូចជា

"Wake Me Up" ដោយ Avicii , "Sit Still, Look Pretty" ដោយ Daya , "Cheap Thrills" ដោយ SIA និង "Zombie" ដោយ The Cranberries​ ផងដែរ។

ចំណែកឯតួសម្តែងវិញមានដូចជាកញ្ញា Hailee Steinfeld, Anna Kendrick,
Rebel Wilson
, Ruby Rose, Anna Camp, Brittany Snow ជាដើម។

រឿងមួយដែលយើងមិនអាចរំលងបានទៅលើរឿង Pitch Perfect នេះគឺមិត្តភាពដែលពួកគេមានចំពោះគ្នាដែលតែងតែធ្វើឲ្យទស្សនិកជនរំភើបតាមជានិច្ច។

កុំភ្លេចណា Pitch Perfect 3 កំពុងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ។

ចុចទីនេះដើម្បីទស្សនា​ trailer

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕




ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article The Bellas