CamNews

តារា 

នារីៗខកចិត្តស្លាប់ហើយ! ចូលវ័យ ៣០ ឆ្នាំ James Jirayu មានគំរោងទៅបួសដូច លោក Great ដែរ

ភ្នំពេញ ៖ លោក James Jirayu បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ខណៈពេលដែលមិនបានចូលរួមក្នុងពិធីបំបួសរបស់លោក Great Warintorn នៅថ្ងៃចុងក្រោយ ព្រោះលោកមានការមមាញឹកយ៉ាងខ្លាំង រហូតដកឃ្លាមិនរួច ។

តួប្រុសក្នុងរឿង "ឧត្តមភរិយា" បន្តទៀតថា ប្រសិនបើមានពេលទំនេរ លោកប្រាកដជាអញ្ជើញលោក Warintorn ទៅឆាន់អាហារពេលព្រឹក ព្រោះព្រះសង្ឃនៅប្រទេសថៃ អាចចេញមកឆាន់ម្ហូបអាហារបាន នេះបើយោងតាមទំលៀមទម្លាប់ ។ 



អ្វីដែលធ្វើឲ្យមិត្តៗនារីខកចិត្តយ៉ាងខ្លាំងពេលលឺថា James Jirayu មានគំរោងទៅបួសដូច លោក Great Warintorn ដែរ ព្រោះចង់សងគុណលោកឪពុកនិងអ្នកម្តាយ ។ 

ដំណឹងនេះហើយ ដែលធ្វើឲ្យ Fans នារីៗ សោកស្តាយចំពោះរូបរាងដ៏ស្រស់ស្អាត និងមុខដ៏ផ្អែមស្រទន់របស់កំលោះសង្ហារូបនេះ ។ គួរបញ្ជាក់ឲ្យដឹងទៀតថា ក្នុងឆ្នាំនេះគឺ លោក James Jirayu មានអាយុ ២៤ ឆ្នាំទៅហើយ ។ ដូច្នេះហើយនៅសល់តែ ៦ ឆ្នាំទៀតទេ ដែលកំលោះសង្ហារូបនេះ ត្រូវបំបួស ដើម្បីសងគុណអ្នកមានគុណទាំងពីរ ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daranews


Tags: Great Warintorn James Jirayu