តៃវ៉ាន់ ៖ គូស្វាមីភរិយាថ្មី Ruby Lin និង Wallace Huo បានចូលរួមក្នុងព្រឹត្តិការណ៍ជាលើកដំបូងរបស់ពួកគេជាមួយគ្នាជាលក្ខណៈប្តីប្រពន្ធ ដែលព្រឹត្តិការណ៍នោះមានឈ្មោះថា 2016 Bazaar Charity Night ។
នៅក្នុងព្រឹត្តិការណ៍នោះត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងទីក្រុង Beijing កាលពីថ្ងៃសុក្រ ។ ហើយអ្វីដែលចាប់អារម្មណ៍ជាងនេះទៀត ប្តីប្រពន្ធមួយគូនេះបានទៅចូលរួមក្នុងកម្មវិធីដ៍អស្ចារ្យនេះជាមួយគ្នាតែបែរជា មិនត្រូវបានគេឃើញដើរលើកំរាលព្រំជាមួយគ្នាទេ ប៉ុន្តែគេបានផ្តិតយករូបភាពដែលអ្នកទាំង ២ កំពុងអង្គុយរួមតុជាមួយគ្នា ។
យោងទៅតាមរបាយការណ៍ពីគេហទំព័រ Jaynestars បានឲ្យដឹងថា នាង Ruby បានគ្រងឈុតរ៉ូបបែបក្រណាត់រលុង ដើម្បីគ្របដណ្តប់ផ្ទៃពោះរបស់នាង ដែលកំពុងតែធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop