CamNews

តារា 

Margie rasri និងមិត្តប្រុសកូនសេដ្ឋី បង្អួតភាពផ្អែមល្អែម នៅលើកោះដែលស្អាតបំផុត

ថៃ ៖ នាង Margie rasri និងមិត្តប្រុសគឺលោក Pok Chirathivat ទៅដើរលេងទៀតហើយ ព្រមទាំងបង្អួតភាពផ្អែមល្អែម នៅលើកោះដែលស្អាតជាងគេបំផុតទៀតផង ។ 

តារាថៃមួយគូនេះបានដឹកដៃគ្នាទៅលេងកោះម៉ាឌីវ ដែលមនុស្សភាគច្រើនហៅវាថាជា កោះឋានសួគ៍ ដែលស្អាត រ៉ូមែនទិច និងទេសភាព គួរឲ្យលំហែរអារម្មណ៍យ៉ាងពិតប្រាកដមែន ។ 

គួរបញ្ជាក់ឲ្យដឹងថា នេះមិនមែនជាលើកទីមួយទេដែលតួស្រីក្នុងរឿង "វិទ្យាល័យពេលអធ្រាត" និងសង្សាររបស់នាង បានដឹកដៃគ្នាទៅដើរលេងនៅឯក្រៅប្រទេសនោះ ពោលគឺពួកគេបានដើរលេងស្ទើរតែជុំវិញពិភពលោកទៅហើយ ៕











ដោយ ៖ គន្ធា

ប្រភព ៖ sanook


Tags: Margie rasri Pok Chirathivat