CamNews

កីឡាអន្តរជាតិ 

ជើងខ្លាំង១០នាក់ ដែលក្លាយគោលដៅ ដោះដូរដ៏សំខាន់ ក្នុងខែមករា ឆ្នាំ ២០១៦

(ក្រុងឡុងដ៍)៖ Arsenal, Chelsea, Manchester United និង Aston Villa កំពុងតែត្រៀមកញ្ចប់ថវិកា ដើម្បីទិញ កីឡាករថ្មីបញ្ចូលដូចគ្នា ក្នុងនោះដែរមានបេក្ខជន ១០រូប ដែលត្រូវបានក្លឹបធំៗកំពុងសំឡឹងឃើញដូចគ្នា ក្នុងការដោះ ដូរនាមករា ឆ្នាំ២០១៦ ដ៏ខ្លីខាងមុខនេះ តាមរយៈសារព័ត៌មាន Dailymail ។

នៅសល់ត្រឹមតែរយៈពេល៤ថ្ងៃទៀត ពោលគឺថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ រដូវកាលទិញដូរកីឡាករ ចាប់ផ្តើមបើកទ្វារ វិញហើយ ចំពេលក្របខណ្ឌកំពូលអង់គ្លេស Premier League បានបញ្ចប់ជើងទី១ហើយយប់មិញនេះ និងចាប់ផ្តើមទិញកីឡាករថ្មីបញ្ចូល មុនចាប់ផ្តើមជើងទី២ជាបន្តទៀត ដោយក្នុងនោះរួមមាន៖

១. Saido Berahino (West Brom)
កីឡាករ Saido Berahino របស់ក្លឹប West Bromwich Albions កំពុងត្រូវបានក្លឹប Man Utd, Chelsea និង Spurs ចង់បានខ្លាំង តែកិច្ចសន្យារបស់គេក្នុងក្លឹប West Brom នៅសល់រយៈពេល១៨ខែទៀតទើបចប់ ។

២. Alex Teixeira (Shakhtar Donetsk)
កីឡាករខ្សែប្រយុទ្ធ Alex Teixeira របស់ក្លឹបអ៊ុយក្រែន កំពុងតែបើកកិច្ចចរចាជាមួយក្លឹបអង់គ្លេសតោខៀវ Chelsea ក្នុងតម្លៃខ្លួនជិត៤០លានដុល្លារអាម៉េរិក គ្រាដែល Juventus និង Paris Saint Germain កំពុងតែចង់បានដូចគ្នា ។

៣. Andros Townsend (Tottenham Hotspur)
កីឡាករខ្សែបម្រើស្លាប Andros Townsend របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur អាចនឹងត្រូវបានក្លឹបផ្ទេរ ជាលក្ខណៈខ្ចីជើង ឬក៏លក់ដាច់ក្នុងតម្លៃខ្លួន ១៤លានផោន ខណៈពេលដែលក្លឹប Watford, Aston Villa, Newcastle United, Southampton និង Bournemouth កំពុងតែចង់បានគាត់ ។

៤. Loic Remy (Chelsea)
ខ្សែប្រយុទ្ធ Loic Remy របស់ក្លឹប Chelsea អាចនឹងត្រូវបាន ឬក៏ខ្ចីជើងទៅឲ្យក្លឹប Crystal Palace គ្រាដែល Southampton, Swansea City, Aston Villa និង Sunderland ក៏បានបង្ហាញចំណាប់អារម្មណ៍ចង់បានដូចគ្នា ។

៥. Charlie Austin (QPR)
ក្លឹប Leicester City និង Sunderland បានបង្ហាញចំណាប់អារម្មណ៍ជាខ្លាំងទៅលើកីឡាករក្លឹប QPR, Charlie Austin គ្រាដែលក្លឹបធ្លាក់ចេញពី Premier League រដូវកាលមុន QPR គ្រោងលក់ចេញ ៦លានផោន ក្នុងខណៈ ដែលកិច្ចសន្យាចាស់បានអស់សុពលភាពហើយនោះ ។

៦. Bafetimbi Gomis (Swansea City)
កីឡាករវ័យ៣០ឆ្នាំ Bafetimbi Gomis អាចនឹងត្រូវបានក្លឹប Swansea City លក់ចេញនូវទឹកប្រាក់ ៧លានផោន ទៅឲ្យក្លឹប Newcastle United ឬក៏ Sunderland នោះទេ ។

៧. Steven Naismith (Everton)
កីឡាករខ្សែបម្រើប្រយុទ្ធ ជនជាតិស្កុតឡេន Steven Naismith អាចនឹងត្រូវបានក្លឹបទូកក្តោង Everton លក់ចេញ គ្រា ដែល Norwich City បានឲ្យ ៨លានផោនមុនគេហើយនោះក្នុងខែមករា ឆ្នាំ២០១៦ខាងមុខនេះ ។

៨. Aleksandr Kokorin (Dynamo Moscow)
Kokorin កំពុងតែផុតកិច្ចសន្យាក្នុងក្លឹបរុស្ស៊ី Dynamo Moscow គ្រាដែល Arsenal ចង់បានដើម្បីយកទៅជំនួសកៅអី កន្លែងខ្សែប្រយុទ្ធ Danny Welbeck ដែលកំពុងតែមានបញ្ហារបួសនោះ ។

៩. Demarai Gray (Birmingham)
Demarai Gray កំពុងតែត្រូវបានក្លឹប Arsenal, Livepool និង Bayern Munich ចង់បានខ្លាំង ក្រៅពីក្លឹប Birmingham បានច្រានចោលសំណើ ៤.៧៥លានផោន របស់ក្លឹប Leicester City ម្តងមកហើយនោះ ។

១០. Jan Kirchhoff (Bayern Munich)
Jan Kirchhoff កំពុងតែត្រូវបានក្លឹបជើងឯកអាល្លឺម៉ង់ត្រៀមលក់ចេញវិញនៅរដូវកាលដោះដូរកីឡាករខាងមុខនេះ ទៅឲ្យក្លឹបឆ្មាខ្មៅ Sunderland និងកំពុងចែចូវ Sam Allardyce និង Lamine Kone មកជំនួសវិញនាពេលឆាប់ៗខាង មុខនេះ ៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Chelsea Football Sport news Camnews Neymar Barcelona Premier League