CamNews

ភាពយន្ត 

ភាពយន្តគំនូរជីវចល ដែលពេញដោយសារអប់រំ បានមកដល់ទៀតហើយ រឿង “Small Foot” មានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត

កំសាន្ត ៖ សារដែលបានបង្កប់នៅក្នុងរឿងនេះគឺ "យើងត្រូវរៀនចេះទទួលយកនូវអ្វីដែលថ្មី" ពោលគឺយើងត្រូវចេះស្តាប់សម្តីអ្នកដទៃ ពិចារណាឱ្យល្អិតល្អន់ កុំចេះតែសន្មតទាំងដាច់អហង្ការ។

"Smallfoot" ជាភាពយន្តគំនូរជីវចលរបស់ផលិតកម្ម Warner Bros. ដោយមានការចូលរួមសម្តែងដោយតារាល្បីជាច្រើនរូប ដូចជាលោក Channing Tatum (បញ្ចូលសំឡេងឱ្យតួអង្គ Migo ជាអ្នកភូមិ Yeti មួយ), កញ្ញា Zendaya (បញ្ចូលសំឡេងឱ្យតួអង្គ Meechee ជាកូនស្រីមេភូមិ Yeti), លោក James Corden (បញ្ចូលសំឡេងឱ្យតួអង្គ Percy), លោក Common (បញ្ចូលសំឡេងឱ្យតួអង្គមេភូមិ Yeti) និងតារាជាច្រើនរូបទៀត។

ភាពយន្តនេះនិយាយពី Yeti មួយ ដោយចៃដន្យគេបានជួបនឹងមនុស្ស ដែលពពួក Yeti ស្គាល់ថាជាបិសាចជើងតូច។ ដើម្បីឱ្យអ្នកភូមិផ្សេងជឿថា ខ្លួនបានជួបនឹងមនុស្សមែន គេ​បានប្រឹងជម្នះ ទៅរកមនុស្សនោះ ធ្វើជាភស្តុតាង ឱ្យក្រុមខ្លួនបានឃើញផ្ទាល់។

ភាពយន្តគំនូរជីវចលនេះ នឹងជួយឱ្យអ្នកទស្សនាបានរំសាយអារម្មណ៍ សើចសប្បាយ ព្រមទាំងបង្កប់ន័យអប់រំទៀតផង។ ដូច្នេះ កុំភ្លេចនាំក្មេងៗ និងគ្រួសារមកទស្សនារឿង "Smallfoot" ដែលចាប់បញ្ចាំងចាប់ពីថ្ងៃទី ២៨ កញ្ញានេះតទៅហើយ នៅគ្រប់រោងភាពយន្ត។
ទស្សនា Trailer នៅទីនេះ


ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕



ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article