(ភ្នំពេញ)៖ តារាសម្តែងស្រីចាស់វង្សាសម្បូរដោយរឿងអាស្រូវឈ្លោះប្រកែកគ្នាផ្អើលពេញហ្វេសប៊ុកស្ទើរប្រចាំ អ្នកនាង ចន ច័ន្ទលក្ខិណា ពេលនេះកំពុងតែមានទុក្ខប៉ុនភ្នំ ខណៈលោកយាយបង្កើតរបស់អ្នកនាងត្រូវបានទទួលមរណភាព ដែលធ្វើឲ្យនាង និងក្រុមគ្រួសារមានការសោកស្តាយអាឡោះអាល័យជាពន់ពេក។
នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាស្រីអ្នកនាង ចន ច័ន្ទលក្ខិណា កាលពី១៣ម៉ោងមុននេះបានសរសេរបង្ហោះភ្ជាប់ជាមួយទិដ្ឋភាពនៃពិធីបុណ្យសពលោកយាយរបស់នាងទាំងទឹកមុខក្រៀមក្រំថា កូនចៅ ចៅទួតទាំងអស់ សូមបួងសួងឲ្យវិញ្ញាណក្ខន្ធលោកយាយទៅកាន់សុគតិភពដែលជាទីឋានដ៏ស្ងប់សុខ។
ជាមួយគ្នានៃការបង្ហោះរូបភាពបង្ហាញពីទិដ្ឋភាពនៃពិធីកាន់ទុក្ខពីសំណាក់តារាសម្តែងស្រីអ្នកនាង ចន ច័ន្ទលក្ខិណា នេះដែរ ភ្លាមៗនោះគេសង្កេតឃើញមហាជនអ្នកគាំទ្រ រួមជាមួយសិល្បករ-សិល្បការិនីរួមអាជីពសិល្បៈជាច្រើន បានសម្តែងការសោកស្តាយ និងបានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះស្ទើរគ្រប់គ្នាផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង