CamNews

ប្លែកៗ 

បុរសចំណាស់​ម្នាក់ ទទួល​ចៅ​ប្រុស​ចេញ​ពី​សា​លា ពេលមក​ដ​ល់​ផ្ទះ​ទើបដឹង​ថា មិន​មែន​ជា​ចៅ​របស់​ខ្លួន

(អាមេរិក)៖ ប្តីប្រពន្ធមួយគូ មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលពួកគេដឹងថា ក្មេងដែលខ្លួនបានយក ពីសាលាមកផ្ទះ ហើយបញ្ចុកបាយទឹកនោះ មិនមែនជាចៅប្រុសរបស់ខ្លួនទៅវិញ។

ហេតុការណ៍នេះកើតឡើង នៅរដ្ឋ South Carolina ដោយនៅថ្ងៃកើត​ហេតុ លោកតា Joseph Fuller អាយុ៦៥ឆ្នាំ បានទៅទទួលយកចៅប្រុស ពី​សាលា Edisto ដែលស្ថិតនៅទី​ក្រុង Orangeburg មុនម៉ោងកំណត់ ដែលពេលនោះ ក្មេងៗបាននាំគ្នាដើរចេញ ពីថ្នាក់កីឡា ហើយគាត់ក៏បាននាំក្មេងប្រុសម្នាក់ ដែលខ្លួនគិតថា ជាចៅប្រុសដោយប្រាប់គ្រូផងដែរ ដើម្បីយកគេទៅផ្ទះ ព្រោះឪពុកម្តាយក្មេងរវល់ មិនបានមកយក ហើយគ្រូក៏សួរទៅសិស្សថា ទៅជាមួយជីតាទេ រីឯចៅនោះក៏ឆ្លើ យយល់ព្រមទៀត ទើបគ្មាននរណាដឹងថាខុសទេ។

ក្រោយពីទទួលបានការអនុញ្ញាត ពីគ្រូប្រចាំថ្នាក់រួចលោកតា Fuller ក៏នាំចៅប្រុសជិះកង់មកផ្ទះ លុះក្រោយ​មកទៀត Fuller សង្កេត​ឃើញថា ក្មេងប្រុសនេះ មានធ្មេញប្រហោង ដែលចៅគាត់ដូចជាពុំមានអ៉ីចឹងទេ ក៏កើតការសង្ស័យ ហើយទើបដឹងថា គាត់ច្រឡំចៅក៏នាំក្មេងប្រុសទៅសាលាវិញ រួចក៏សុំអភ័យទោសចំពោះរឿងនេះដែរ ។ ចំណែកឪពុកក្មេងប្រុស ដែលគេច្រឡំយកកូនទៅផ្ទះនេះ បានស្នើទៅសាលាឲ្យធានាសុវត្ថិភាព កូនសិស្សឲ្យបានល្អជាងនេះ ចៀសវាងមានការភាន់ច្រឡំបែបនេះ កើតឡើងទៀត ហើយខាងសាលាក៏ទទួលស្គាល់កំហុសនេះដែរ៕


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Strange news Joseph Fuller