CamNews

ភាពយន្ត 

ចំណុចសំខាន់អ្វីខ្លះដែលអ្នកគួរតែដឹងបន្ថែមមុនទស្សនារឿង “ បិសាចជញ្ជក់ឈាម ឬ Vamps “

"Vamps" ជារឿងខ្មោចឆៅភ័យរន្ធត់ ដែលបានកើតឡើងអំឡុងសតវត្សទី១៨ ក្នុងប្រទេសរុស្ស៊ី ដោយនិយាយអំពីរឿងរ៉ាវរបស់ Empress Elizabeth និងលោកអាចារ្យម្នាក់ដែលមានឈ្មោះថា Lavr ដែលគាត់ត្រូវបានគេនិរទេសខ្លួនទៅកាន់ព្រះវិហារ នៅឯតំបន់ភ្នំដ៏គួរឲ្យខ្លាចមួយកន្លែង។ ជាច្រើនឆ្នាំក្រោយមក អទិទេពក៏បានបញ្ជាឲ្យទេវតាមួយអង្គឲ្យទៅនាំលោកអាចារ្យនោះមកវិញ ប៉ុន្តែ Andrey បានជួបរឿងដ៏ចម្លែកដែលកំពុងតែកើតឡើង។ ហើយខាងក្រោមនេះសូមបកស្រាយ ចំនុចពិសេសៗ ៥ ដែលទស្សនិកជនត្រូវដឹង មុនទៅមើលរឿង "Vamps" ដែលកំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្តនេះ។ ចំនុចទីមួយ ភាពយន្តនេះ ផ្អែកលើរឿងមួយក្នុងប្រទេស រុស្ស៊ី ដែលសរសេរដោយ Aleksey Konstantinovich Tolstoy ដែលសៀវភៅនោះមានចំនងជើងថា "The Family of Vourdalak"។ សៀវភៅប្រលោមលោកនេះ ត្រូវបានសរសេរឡើងក្នុងឆ្នាំ ១៨៣៩ខណៈពេលដែលគាត់ធ្វើដំណើរទៅប្រទេសបារាំង ប៉ុន្តែបោះពុម្ភនៅក្នុងឆ្នាំ ១៨៨៤។ ចំនុចទី២ ក្នុងឆ្នាំ ១៩៦៣ ផលិតករភាពយន្តអ៊ីតាលីឈ្មោះ Mario Bava បានយកទៅថតជាខ្សែភាពយន្តមួយ ក្នុងចំណោមរឿងទាំងបី ដែលមានចំនងជើងថា "Black Sabbath" (ឬ "Three Faces of Fear")។ ចំនុចទី៣ ជារឿងបិសាចជញ្ជក់ឈាមដ៏កម្របំផុតរបស់ រុស្ស៊ី ហើយភាពយន្តប្រភេទនេះកាលពីមុនគឺមានដូចជា "The Last Vampire Princess" និងរឿងកាលពីឆ្នាំ ២០០៤ ឈ្មោះ "Night Watch" ដែលដឹកនាំដោយលោក Timur Bekmambetov (ធ្លាប់ដឹកនាំរឿង "Abraham Lincoln: Vampire Hunter")។ ចំនុចទី៤ ភាពយន្តនេះដឹកនាំដោយលោក Sergey Ginzburg (រូបខាងលើ នៅខាងឆ្វេង)  ហើយគាត់មិនត្រឹមតែធ្លាប់ដឹកនាំភាពយន្តតាមទូរទស្សន៍ និងភាពយន្តខ្នាតធំក្នុងប្រទេស រុស្ស៊ី នោះទេ គាត់ខ្លួនឯងក៏ជាតារាសម្តែងផងដែរ ដូច្នេះហើយគាត់ពិតជាមិនធ្វើឲ្យអ្នកខកចិត្តឡើយ។ ចំនុចទី៥ ចុងក្រោយ អ្នកនិពន្ធចំនួន ៥រូប បានចូលរួមក្នុងភាពយន្តនេះ រួមទាំង     Aleksey Tolstoy ដែលជាអ្នកនិពន្ធសៀវភៅជាច្រើនក្នុងសតវត្សទី ១៩។ ចំនែកឯអ្នកដឹកនាំវិញ គឺមានដូចជា Aleksey Karaulov, Tikhon Kornev, Aleksei Timm និង Evgeniy Kolyadintsey  ដែលពួកគាត់ទាំងអស់ (លើកលែងតែ Timm) ធ្លាប់ធ្វើការរួមគ្នាលើរឿងបែបភ័យរន្ធត់របស់ Kornev ដែលមានចំនងជើងថា "Diggeri" ("Diggers")។

រឿង “​បិសាចជញ្ជក់ឈាម ឬ Vamps” កំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយជាប្រភេទ2D ។
ទស្សនា Trailer នៅទីនេះ 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕










ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article