CamNews

តារា 

បែកធ្លាយ Justin Bieber បណ្តើរស្រីប្លែកមុខ ចូលក្លឹបកណ្តាលអាធ្រាត្រ

(អាមេរិក)៖ ពិតជាមានរឿង ដ៏គួរឲ្យភ្ញាក់ផ្អើលទៀត​ហើយ ជាមួយនឹងតារា​ចម្រៀងប្រុស វ័យក្មេង Justin Bieber ដែលទើបតែមានសង្រ្គាម ពាក្យសម្តី​​​ជាមួយអតីត គូស្នេហ៍មិនទាន់ចប់ផង​នោះ ត្រូវបានគេប្រម៉ាញ់រូបភាព ដែលតារាប្រុសរូបនេះ កំពុងតែចាកចេញ​ពីក្លឹបមួយ នៅទីក្រុងឡុងដ៏ជាមួយនារីសក់ទង់ដែង ដ៏ស្រស់ឆើតឆាយម្នាក់ ដែលមើលទៅមិនមែន​ជាគូស្នេហ៍ ថ្មី Sofia Richie ទេ។

នារីអាថ៌កំបាំងនេះ ត្រូវបាន Justin Bieber បណ្តើរចូលរួមក្នុងពិធីជប់លៀង ជាមួយមិត្តភក្តិរហូតដល់ម៉ោង៤ទៀបភ្លឺ កាលពីថ្ងៃទី២០ សីហា កន្លងទៅ ខណៈដែល​នាង Sofia កំពុងស្ថិត​នៅឯផ្ទះឯរដ្ឋ Los Angeles ឯណោះ ដែលគេមិនដឹងថា គូស្នេហ៍ថ្មីនឹងប្រតិកម្មយ៉ាងណាពេល ដែលឃើញព័ត៌មាន​នេះ។ ទោះបីជាយ៉ាងណា តារាចម្រៀង Justin ហាក់យកដៃបាំងមុខ មិនចង់ឲ្យក្រុមប្រម៉ាញ់ ឬអ្នកកាសែតណាម្នាក់ថតរូបគេ យកទៅចុះផ្សាយឡើយ កំឡុងពេលចាកចេញពីក្លឹប ដោយមាននារីសក់ទង់ដែង ដើរអមជាមួយនោះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Justin Bieber