ព័ត៌មានកំសាន្ត ៖ តារាសម្តែងល្បីៗជាច្រើននៅក្នុងប្រទេសថៃត្រូវបានគេចងក្រងជាដុំ និងចុះផ្សាព្វជាសាធារណៈអំពីតារារូបណាដែលមានព័ត៌មានកក្រើកខ្លាំងបំផុតក្នុងឆ្នាំ ២០១៦ ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ sanook បានឲ្យដឹងថា មានតារាល្បីៗទាំងប្រុសនិងស្រីជាច្រើនដួងផ្ទុះនូវព័ត៌មានខ្លាំងបំផុត នៅក្នុងនោះគឺមានដូចជា លោក Shahkrit Yamnarm, នាង virithipa pakdeeprasong, លោក Por tridsadee, នាង Pat, នាង Kimberly និងតារាល្បីៗជាច្រើនដួងទៀត ។
តោះនៅចាំអីទៀត ទៅទស្សនារូបថតនិងអ្វីដែលបានកើតឡើយខ្លះចំពោះតារាល្បីៗទាំងនោះ ៕
១. លោក Shahkrit Yamnarm និងនាង នាង virithipa pakdeeprasong ផ្ទុះដំណឹងលែងលះទាំងដែលរៀបការជាមួយគ្នាជាច្រើនឆ្នាំ ។
២. លោក Por tridsadee បានទទួលមរណៈភាព ដោយបន្សល់ទុកនូវកូនស្រីម្នាក់ឲ្យភរិយា ចិញ្ចឹមដោយគ្មានរូបលោកជាមេគ្រួសារដ៏កក់ក្តៅសម្រាប់បំពេញជិវិត ។
៣. នាង Pat Napapa ត្រូវមិត្តប្រុសមានអាជីពជាអ្នកបង្ហោះម៉ូតូបង្កការភ្ញាក់ផ្អើលដើម្បីសូមរៀបការ ក្រោយមកមិនទាន់បានរៀបការផងស្រាប់តែផ្ទុះដំណឹងថា មានផ្ទៃពោះមុនរៀបការ ។
៤. នាង PunPun មានរូបរាងស្អាតសាច់សខ្ចីស្រាប់ទៅហើយ បែរជារងការរិះគន់យ៉ាងដៃចាស់ថា ស្រីដល់ថ្នាក់នឹងហើយ មិនដឹងចង់ស្អាតខ្លាំងដល់ណាទៀតទេ ។
៥. នាង Kimberly ត្រូវជួបទុុក្ខធំក្នុងគ្រួសារដោយសារតែ បាត់បង់សមាជិកនៅក្នុងគ្រួសារដែលត្រូវជាលោកឪពុកជាទីស្នេហាដោយគ្មានថ្ងៃវិលត្រលប់មកវិញជាថ្មីម្តងទៀត ពិតជារឿងដ៏គួរឲ្យសង្វេកខ្លាំងណាស់ ។
៦. លោក Jaychantip ដែលជាកីឡាករជម្រើសជាតិ បានលាក់បាំងស្នេហារបស់ខ្លួនជាមួយនិងមិត្តស្រីដែលជាតារាសម្តែងផង និងតារាចម្រៀងផង ប៉ុន្តែនៅពេលដែលប្តូរចិត្តចង់បើចំហរ បែរជាផ្អែមល្អែមដូចទឹកឃ្មុំ រហូតដល់ Fans ច្រណែនស្ទើរគ្រប់គ្នា ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook