កាលពីម្សិលមិញនេះមានវីដេអូមួយដែលបង្ហាញពី កងកម្លាំងប៉ូលីសចរាចរណ៍ប្រើហិង្សារមកលើ
ម្ចាស់ម៉ូតូ ដែលបានចាប់គ្រវាត់បុរសជាម្ចាស់ម៉ូតូទៅនឹងដី ហាក់ដូចជាវេទីការកីឡាកាស ក្រោយ
ក្នុងថ្ងៃដដៃលក៏មានការចេញមុខបកស្រាយពីសំណាក់លោក ចេវ ហាក់ នាយរងការិយាល័យ ចរា
ចរណ៍ជើង គោករាជធានីភ្នំពេញ ភ្លាមៗតែម្ដង។
តែមិនទាន់បានប៉ុន្មានម៉ោងនោះទេ នាពេលល្ងាចមានវីដេអូមួយទៀតត្រូវបានបែកធ្លាយពេញគេហ
ទំព័របណ្ដាញសង្គម Facebook ដែលក្នុងវីដេអូនោះត្រូវបានគេអះអាងថានារីម្នាក់ត្រូវបានក្រុមកង
កម្លាំងប៉ូលីសខណ្ឌដូនពេញប្រើហិង្សារវាយដំយ៉ាងខ្លាំងព្រោះតែជិះម៉ូតូអត់មានមួកការពារសុវត្តិ
ភាព។
មើលតាមវីដេអូតែម្ខាងយើងសង្កេតឃើញថានារីរងគ្រោះគឺត្រូវបានរងគ្រោះជាដំណំ ហើយយើង
ក៏មិនហ៊ានថានរណាជាអ្នកខុសឬត្រូវនោះទេ ព្រោះបញ្ហានេះមិនទាន់មានការបកស្រាយលម្អិតនៅ
ឡើយ៕
ដោយ៖ ផានិត
វិដេអូ៖ facebook