CamNews

ប្លែកៗ 

វីដេអូ៖ យុវសិស្សម្នាក់ ចាប់ថើបមិត្តស្រីគេ ត្រូវមិត្តប្រុសគេវាយ ផ្អើលពេញថ្នាក់រៀន

វីដេអូខ្លីមួយដែលមានរយះពេល ១៨វិនាទី និយាយពីការប្រទូស្តរាយគ្នា នៅក្នុងថ្នាក់រៀន ពី
សំណាក់សិស្សសាលាវិទ្យាល័យមួយ។ ហេតុការណ៍នេះ គឺកើតឡើងនៅសាលារៀនមួយ
នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
នៅក្នុងវីដេអូនេះ គេបានឃើញការសន្ទនាគ្នាមួយរបស់ សិស្សស្រីម្នាក់ ជាមួយមិត្តប្រុសនៅ
ក្នុងថ្នាក់រៀន។ ការនិយាយរបស់សិស្សស្រីនោះ ត្រូវបានស្តាប់លឺយ៉ាងច្បាស់ជាមួយនឹងពាក្យ
និយាយថា "ថតហើយរឺនៅ, ថតហើយរឺនៅ, ថតទៅ..." មុនពេលសិស្សប្រុសម្នាក់ទៀត ចេញ
សកម្មភាព។
អាចនិយាយបាន​ថា វីដេអូនេះ ត្រូវបានសិស្សប្រុសដ៏គឃ្លើននេះ និងមិត្តភក្តិមួយចំនួនទៀត
រៀបគំរោងធ្វើឡើង ដែលសិស្សស្រី "ជនរងគ្រោះ" មិនបានដឹងខ្លួនមុនឡើយ។
គ្រាន់តែសិស្សស្រី ដែលជាជនរងគ្រោះដើរចូលថ្នាក់ភ្លាម ក៏ត្រូវបានសិស្សប្រុសដ៏ព្រហើនម្នាក់
ស្ទុះមកចាប់អោប ថើបធ្វើឲ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ឃើញសកម្មភាពនេះ សិស្សប្រុសម្នាក់ទៀត ដែលអាចជាមិត្តប្រុសរបស់នារីរងគ្រោះ បានស្ទុះ
មកជួយសង្គ្រោះមិត្តស្រីរបស់ខ្លួន ចេញពីរង្វង់ដៃសិស្សអគតិម្នាក់នោះ ហើយក៏បានវាយតប់ទៅ
លើជននោះ បង្កឲ្យមានចលាចលខ្លាំងតែម្តង។ ពេលឃើញចលាចលដូច្នេះ សិស្សស្រីម្នាក់ នៅ
ជួរកៅអីខាងក្រោយថ្នាក់រៀន បាននិយាយមកថា៖ "បានហើយ ប៉ុណ្ណឹងបានហើយ" ហើយវីដេអូ
ក៏បានបញ្ចប់ត្រឹមហ្នឹងទៅ។
ទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖
សូមយុវជន យុវនារីខ្មែរ មេត្តាចៀសវាងឲ្យឆ្ងាយ រាល់ទង្វើអសកម្ម ដែលសង្គមស្អប់ខ្ពើម ដូច
សកម្មភាព ក្នុងវីដេអូខាងលើនេះជាដើម ហើយនាំគ្នាខិតខំសិក្សា រៀនសូត្រក្រេបយកចំនេះវិជ្ជា
ដើម្បីឲ្យមានអនាគតល្អ ត្រចះត្រចង់វិញ ទើបជាការប្រសើរ៕
ដោយ៖ សិលា
ប្រភព៖ K14

Tags: video students kiss fight in the classroom unbelievable strang