យ៉ាងហោចណាស់ មានមនុស្ស ៣នាក់បានបាត់បង់ជីវិត និង ៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់
បន្ទាប់ពីបុរសម្នាក់បានប្រើប្រាស់កាំភ្លើងបាញ់ប្រហារនៅក្នុងកន្លែងស្ប៉ាមួយកន្លែង នៅក្នុងរដ្ឋ
Wisconsin ភាគកណ្ដាលសហរដ្ឋអាមេរិក កាលពីម្សិលមិញ។
ទំព័រ AFP បានអោយដឹងថា ជនសង្ស័យក្នុងហេតុការណ៍នេះ មានឈ្មោះថា Radcliffe Haughton
អាយុ ៤៥ឆ្នាំ ដែលក្រោយមកត្រូវបានគេរកឃើញថា បានស្លាប់នៅកន្លែងកើតហេតុ នៅក្នុងតំបន់
Brookfield ជាយក្រុង Milwaukee ដែលជាទីក្រុងធំបំផុតរបស់រដ្ឋ Wisconsin។ ជនសង្ស័យនេះ
ត្រូវបាននគរបាលរកឃើញថា បានធ្វើអត្តឃាត បន្ទាប់ពីខ្លួនបានបាញ់រះលើហ្វូងមនុស្ស។
ប្រភពព័ត៌មាននានាបានអោយដឹងថា មូលហេតុដែលនាំអោយជនសង្ស័យ Radcliffe Haughton
ធ្វើបែបនេះគឺដោយសារបញ្ហាលែងលះជាមួយប្រពន្ធ ដែលជាស្ដ្រីបម្រើការនៅក្នុងកន្លែងស្ប៉ា ដែល
មានឈ្មោះថា Azana នេះតែម្ដង។
ដោយ ៖ សូរីយ៉ា
ប្រភព ៖ AFP/VE