CamNews

ប្លែកៗ 

Black Friday ៖ អតិថិជន វាយតប់គ្នា ពេលដណ្ដើម ទិញទំនិញ

បើទោះជា ថ្ងៃ Black Friday នៅអាមេរិក ឆ្នាំនេះ មិនមានអតិថិជនច្រើនដូចឆ្នាំមុន ប៉ុន្ដែ សកម្ម
ភាពវាយតប់គ្នា ដណ្ដើមទំនិញ នៅតែកើតមានឡើងហូរហែ។

ដោយសារតែអតិថិជនខ្លះ បានទៅទិញទំនិញតាំងពីថ្ងៃបុណ្យរំលឹកគុណ ព្រមទាំងមានអ្នកខ្លះ
ទិញទំនិញបញ្ចុះតម្លៃទាមអ៊ីនធឺរណែត ដូច្នេះ អតិថិជនចូលរួមក្នុងថ្ងៃបុណ្យទំនិញបញ្ចុះថ្លៃ Black
Friday នៅអាមេរិក ឆ្នាំនេះ មានចំនួនតិច។ ឆ្នាំនេះ ហាងទំនិញភាគច្រើន បានបើកទ្វារតាំងពីមុន
ថ្ងៃបុណ្យ Black Friday មួយថ្ងៃ និងបន្តអូសបន្លាយជាច្រើនថ្ងៃបន្ទាប់។ ជាលទ្ធផល Black Friday
ឆ្នាំនេះ មិនបានកើតមានបញ្ហាច្របូកច្របល់ធំដុំ ដូចឆ្នាំមុនៗ នេះបើតាមទំព័រ Reuters ។

Black Friday ត្រូវបានគេចាត់ទុកថា ជាថ្ងៃទិញដូរធំបំផុតនៅអាមេរិក ចាប់តាំងពីឆ្នាំ ២០០៥ នេះ
បើតាម Shopper Trak ។ ប៉ុន្ដែ ដោយសារតែមូលហេតុខាងលើ ក្រុមហ៊ុនវិភាគនេះ ព្យាការណ៍ថា
ថ្ងៃសៅរ៍ (Supper Saturday) ទី ២០ធ្នូ ខាងមុខ ទើបជាថ្ងៃដែលមមាញឹកបំផុត សម្រាប់ឆ្នាំនេះ។

យ៉ាងនេះក្ដី សម្រាប់ហាងទំនិញមួយចំនួន Black Friday នៅអាមេរិក ឆ្នាំនេះ ក៏នៅតែទទួលបាន
ជោគជ័យ។ នៅថ្ងៃព្រហស្បតិ៍ គឺមានមនុស្សប្រមាណជា ១៥.០០០នាក់ តម្រៀបជួរគ្នា រង់ចាំនៅ
ខាងក្រៅហាងទំនិញ Macy’s New York។ ក្រោយពីបានបើកទ្វារ មនុស្សម្នា បានសម្រុកចូល
ខាងក្នុង ដណ្ដើមគ្នាទិញទំនិញ។

នៅឯហាងទំនិញ Walmart Houston ស្ថានភាពកាន់តែអាក្រក់ នៅពេលអតិថិជន ដណ្ដើមគ្នាទិញ
ថេប្លេត តម្លៃ ២៩ដុល្លារ និងទូរទស្សន៍ HD អ៊ិន្ឈ៍ របស់ Sony តម្លៃ ២១៨ដុល្លារ។ នគរបាល និង
បុគ្គលិកហាង ត្រូវចេញមុខដោះស្រាយ ទើបមានភាពស្ងប់ស្ងាត់មកវិញ។

ទន្ទឹមនឹងនេះ នៅ Wal-Mart Norwalk ក៏មានបញ្ហាវាយតប់គ្នា ព្រោះតែដណ្ដើមតុក្កតា Barbie មាន
តម្លៃ ៥ដុល្លារ។ នៅឯផ្សារទំនើបរបស់ Kohl’s នៅ Tustin ក៏មានមនុស្សយ៉ាងតិច ៣នាក់ ត្រូវបាន
ចាប់ខ្លួន និងស្ដ្រីម្នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីមានការវាយតប់គ្នា ដណ្ដើមទំនិញ។
ក្រៅពីនេះ បញ្ហាដណ្ដើមទំនិញ ឈ្លោះប្រកែក វាយតប់គ្នា ក៏កើតមានឡើង នៅតាមបណ្ដាហាង
ទំនិញផ្សេងៗជាច្រើនទៀត ដូចជា ផ្សារទំនើប Tesco នៅ East Ville និង Victoria’s Secret ជា
ដើម។

 

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Reuters/Youtube


Tags: Black Friday Fight ទំនិញបញ្ចុះតម្លៃ ២០១៤