CamNews

តារា 

បទ«កើត​រោគ​បេះ​ដូង» របស់ រ៉ូលីន ល្បី​ដល់​អ្នក​​​ស្ដាប់​​​ក្នុង​​​ប្រ​ទេស​​ថៃ រហូត​​លេច​​ចេញ​​ពាក្យ

(ភ្នំពេញ)៖ បទចម្រៀងខ្មែរមួយបទ មានចំណងជើងថា «កើតរោគបេះដូង» ជាការបកស្រាយរបស់លោក ជួប ច័ន្ទកក្កដា ហៅ រ៉ូលីន ​ជាបទចម្រៀងអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កាលពីឆ្នាំមុន និងជាស្នាដៃនិពន្ធ ពីកវីដ៏ឆ្នើម លោក សោម ដូរ៉េ កំពុងតែបង្ហាញវត្តមាន ក្នុងបណ្ដាញសង្គម Facebook របស់ថៃ ​ដោយទទួលបានការគាំទ្រ និងមានអ្នកចូលទស្សនា ជាច្រើនម៉ឺននាក់ ជាពិសេសពីសំណាក់ប្រជាពលរដ្ឋថៃ។

បទចម្រៀង«កើតរោគបេះដូង» ត្រូវបានគេបង្ហោះតាំងពីថ្ងៃទី៣១មករា ឆ្នាំ២០១៥មកម្ល៉េះ ហើយមានអ្នកទស្សនារាប់ម៉ឺននាក់ និង​អ្នក​Like ​៣ពាន់នាក់ជាង និង អ្នក Share ចំនួន1ពាន់អ្នកជាង ធ្វើឲ្យអ្នកធ្វើការក្នុងផលិតកម្មថោន សប្បាយចិត្តរីកមុខរីកមាត់មិនតិចនោះទេ ព្រោះខ្លួនខិតខំបំពេញការងារយ៉ាង លំបាក ទើបទទួលបានផលល្អបែបនេះ ។

ទស្សនិកជនជនជាតិថៃម្នាក់បានសរសើរថា វិដេអូនេះ ល្អមើលបែ្លក ហើយមិននឹកស្មានថា ខ្មែរក៏មានតារាភេទទីបីល្បីអ៊ីចឹងសោះ ព្រោះគេស្មានតែ មានតែប្រទេសគេទេមានបែបនេះ ។

ចំណែក​កវី​ សោម ដូរ៉េ អ្នកនិពន្ធផ្ទាល់បទចម្រៀងនេះ បាននិយាយមកកាន់ថា Khmertalking ថា លោក សុំទោសទស្សនិកជន ដែល​បានខ្ចីបទភ្លេងបរទេស យកមកសរសេរ ក្នុងបទចម្រៀងនេះ ហើយអ្វីដែលលោកខិតខំប្រឹងប្រែង ធ្វើនោះ គឺចង់បម្រើអារម្មណ៍អ្នកស្ដាប់ ប៉ុណ្ណោះ ។

លោក សោម ដូរ៉េ សង្ឃឹមថា ការផលិតកម្មបទចម្រៀងថ្មី នឹងកាន់តែល្អមួយកម្រិតទៀត ​។ សម្រាប់បទចូលឆ្នាំថ្មីខាងមុខនេះ លោកក៏បានសរសេរបទចម្រៀងឲ្យ រ៉ូលីន មន្ថែមទៀតដែរ ហើយចំាំមើលថា នឹងមានភាពប្លែកកម្រិតណា សម្រាប់ រ៉ូលីន ។ នេះមិនមែនលើកទី១ទេ ដែលបទចម្រៀងខ្មែរ ត្រូវបានទស្សនិកជនរបស់ប្រទេសថៃ យកទៅចែកចាយបន្ត ​ហើយក៏ជាកិត្តិយសមួយ ​សម្រាប់ក្រុមអ្នកផលិតបទចម្រៀងខ្មែរ ខណៈដែលពួកគេប្រឹងប្រែង រកអ្វីដែលថ្មីមកបម្រើទស្សនិកជន ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Rolin Nivoth Star news local news