CamNews

តារា 

ត្រឹមរូបថតមួយសន្លឹកធ្វើឲ្យ តារាកំប្លែង រ៉ូលីន ប្តូរចិត្តបានប្រពន្ធវិញ?

ភ្នំពេញ ៖ ក្នុងនាមជាតារាកំប្លែងភេទទីបីម្នាក់ មានហ្វេនជាច្រើនកំពុងតែចង់ដឹងចង់លឺថា តើ  រ៉ូលីន ថ្ងៃអនាគតទៅចង់បានគូជីវីតជាមនុស្សស្រី ឬជាមនុស្សប្រុសនោះទេ ។ 

ហើយមុននេះបន្តិច  រ៉ូលីន បានបង្ហើបប្រាប់ហ្វេនៗនៅលើគណនីអុិនស្រ្តាក្រាមរបស់ខ្លួនជាមួយនិងរូបថតមួយសន្លឹកថា "មើលរូបនេះហើយគិតថាបើខ្លួនឯងមានប្រពន្ធនិងកូនតូចៗប៉ុន្មាននាក់មិនដឹងជាល្អយ៉ាងណាទេ​ ហាសហាសហា" ។ 

មិនច្បាស់ថា រ៉ូលីន និយាយបែបនេះក្នុងន័យកំប្លែង ឬយ៉ាងណានោះទេ ប៉ុន្តែមានតារារួមសិល្បៈមួយចំនួន ពិតជាចង់ឃើញថា តារាកំប្លែងរូបនេះមានប្រពន្ធនិងបង្កើតគ្រួសារផ្ទាល់ខ្លួនផងដែរ ៕


ដោយ ៖ គន្ធា


Tags: Rolin