CamNews

ប្លែកៗ 

ពស់ក្បាលពីរ តម្លៃ ១៥០០ដុល្លារ ត្រូវប៉ូលីស សង្គ្រោះ ពីកណ្តាប់ដៃ ជនអន្ធពាល

ប្លែកៗ ៖ ប៉ូលីសឥណ្ឌា គូសបញ្ជាក់ឲ្យដឹងថា ក្រុមការងាររបស់ខ្លួន បានរឹបអូស ពស់កម្រមួយក្បាល ដែលត្រូវបានគេស្គាល់ថា ជាពស់ក្បាលពីរ "two-headed" red sand boa ពីក្រុមជួញដូរខុសច្បាប់ (ក្រុមអន្ធពាល) ។ របាយការណ៍បញ្ជាក់ឲ្យដឹងថា ពស់ក្បាលពីរ "two-headed" red sand boa​ គឺជា ពូជសត្វពស់ដ៏កម្រ និងត្រូវបានគេអភិរក្ស ខណៈពូជសត្វពស់ប្រភេទនេះ មើលទៅហាក់បីដូចជា មានក្បាលពីរ ពីព្រោះតែ​ កន្ទុយរបស់វា មានទម្រង់ដូចបេះបិទទៅនឹងក្បាល ដែលប្រការនេះអាច ការពារខ្លួនវាបានពីសត្រូវ ។ 


គួរបញ្ជាក់ថា ពូជសត្វពស់ប្រភេទនេះ មានតម្លៃជាខ្លាំង នៅលើទីផ្សារងងឹត ពីព្រោះតែ ក្រុមសង្គម មនុស្សមានជំនឿជាក់ថា ពូជសត្វមួយនេះ នាំមកនូវ​សំណាងល្អ ក៏ដូចជា មានគុណភាពខ្ពស់ក្នុង ការប្រើប្រាស់ធ្វើជាថ្នាំ ។ ប៉ូលីសពីរដ្ឋ Bangalore ប្រទេសឥណ្ឌា ឲ្យដឹងថា ក្រុមការងាររបស់ខ្លួន បានចាប់ឃាត់ខ្លួនមនុស្ស ៤នាក់ ខណៈពេលដែលព្យាយាមលក់ចេញទិញចូលពូជសត្វកម្រប្រភេទ នេះក្នុងតម្លៃថ្លៃ ១៥០០ ដុល្លារ ។ ប៉ូលីសបំភ្លឺឲ្យដឹងថា ប្រតិបត្តិការចាប់ឃាត់ខ្លួនជនអន្ធពាលជួញ ដូរខុសច្បាប់បានដោយជោគជ័យ ក៏ព្រោះតែ ក្រុមមន្រ្តីប៉ូលីស បន្លំខ្លួនធ្វើជាជនស៊ីវិល មានចំណាប់ អារម្មណ៍ខ្លាំងក្នុងការទិញពូជពស់ខាងលើ ៕



ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: india libya UAE Heatwave