ថៃ ៖ ជាការពិតណាស់ នាង Margie rasri និងលោក Pok Chirathivat កំពុងតែក្លាយខ្លួនជាឪពុកម្តាយរបស់កូនភ្លោះប៉ុន្មានខែទៀតនេះហើយ ដែលជាហេតុធ្វើឲ្យប្តីប្រពន្ធមួយគូនេះមានចិត្តរំភើបជាខ្លាំង ។
លោក Pok Chirathivat តែងតែបំពេញតួនាទីជាស្វាមីល្អ និងជូនភរិយាទៅមន្ទីរពេទ្យដើម្បីពិនិត្យផ្ទៃពោះជារឿយៗ ។ បន្ទាប់ពីពិនិត្យរួចរាល់ហើយលោកសួរសំណួរជាច្រើនទៅកាន់មន្ទីរពេទ្យ ។ ក្នុងនោះផងដែរ មានសំណួរមួយដែលចាក់ដោតខ្លាំងបំផុតគឺ ស្វាមីនាង Margie rasri បានសួរថា តើពេលមានផ្ទៃពោះតើអាចរួមភេទបានទេ? ក្រោយបានលឺបែបនេះ ពិតជាធ្វើឲ្យហ្វេនភ្ញាក់ផ្អើលខ្លាំង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook