CamNews

តារា 

ស្អាតដូចទេពអប្សរ! នាង Pinky នៅតែសុីដាច់តារាស្រីផ្សេងៗទោះស្ថិតក្នុងឈុតបែបនេះក៏ដោយចុះ!

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីកើតឆ្នាំ ១៩៨៦ នាង Pinky savika chaiyadej ដែលបានចាកចេញពីវិស័យសិល្បៈក្រោយពីបានរៀបការជាមួយស្វាមីដែលមានទ្រព្យសម្បត្តិមហាសាល ព្រោះស្វាមីរបស់នាងចង់ឲ្យតារាស្រីរូបនេះរស់នៅមានភាពសុខស្រួលខ្លះ ដូច្នេះទើបនាងសម្រេចចិត្តបោះបង់អាជីពនេះចោលដោយសារតែស្វាមីជាទីស្រលាញ់របស់នាង ។ 

ដោយសារតែតារាស្រីរូបនេះមានទាំងរូបសម្រស់ ហើយការសម្តែងរបស់នាងក៏បញ្ចូលមនោសច្ចេតនាបានល្អទៀត ដូច្នេះហើយក៏មានក្រុមអ្នកគាំទ្រជាច្រើនចង់ឲ្យនាងវិលត្រលប់ចូលមកវិស័យសិល្បៈវិញ ប៉ុន្តែនាង Pinky savika chaiyadej នៅតែមិនអាចត្រលប់មកធ្វើជាតារាសារជាថ្មីព្រោះរវល់នៅមើលខុសត្រូវការងារស្វាមី និងបំពេញតួនាទីជាភរិយាដ៏ល្អផង ។ 

ប៉ុន្តែបើយើងរំលឹករូបថតចាស់ៗកាលពីអតីតកាលគឺថា គ្មានតារាស្រីណាម្នាក់អាចយកឈ្នះរូបសម្រស់របស់នាង Pinky savika chaiyadej បានឡើយ ជាពិសេសគឺនាងកាន់តែមានសម្រស់ស្រស់ស្អាតនៅពេលដែលនាងស្លៀកឈុតប្រពៃណី ។ 

បើចង់ដឹងថាតារាស្រីរូបនេះស្លៀកឈុតប្រពៃណីស្រស់ស្អាតយ៉ាងណា​ សូមទៅទស្សនារូបថតនៅខាងក្រោមរបស់ប្រពន្ធមហាសេដ្ឋីគឺនាង Pinky savika chaiyadej ​ទាំងអស់គ្នា ៕



ដោយ ៖ គន្ធា

ប្រភព ៖ IG