CamNews

តារា 

នាង Pinky Savika Chaiyadej គ្រងឈុតប្លែកខុសពីធម្មតាក្នុងការចូលរួម Event លើកនេះ

តារាថៃ ៖ តារាសម្តែងដែលជានារីកំពូលសំណាងប្រចាំប្រទេសថៃ នាង Pinky Savika Chaiyadej លើកនេះគ្រងឈុតប្លែកខុសពីធម្មតាក្នុងការចូលរួម Event ដ៍ធំមួយ ប៉ុន្តែការតុបតែងខ្លួនរបស់នាងម្តងនេះពិតជាធ្វើឲ្យមានការភ្ញាក់ផ្អើល ហើយក៍ស្រស់ស្អាតខ្លាំងណាស់ដែរ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Gossipstar បានឲ្យដឹងថា តារាស្រីរូបនេះត្រូវបានគេអញ្ជើញចូលរួមជាភ្ញៀវកត្តិយសក្នុងការកម្មវិធី Infinite​ កាលពីពេលថ្មីៗនេះ ។ ហើយនៅក្នុងការកម្មវិធីនោះក៍មានវត្តមានបងប្អូនអ្នកកាសែតជាច្រើនដែលអញ្ជើញចូលរួមដែរ ស្របពេលនោះនាង Pinky Savika Chaiyadej ត្រូវបានអ្នកកាសែតចោតជាសំណួរអំពីរឿងវិលត្រលប់ចូលសិល្បៈវិញ ដោយនិយាយថា តើអ្នកនាង Pinky Savika Chaiyadej ពិតជាត្រលប់មកធ្វើជាតារាសម្តែង តាមសំណូមពរ Fan?

ទទ្ទឹមនឹងនេះដែរ នាង Pinky Savika Chaiyadej ពិតជាមានការសោកស្តាយយ៉ាងខ្លាំង ចំពោះរឿងនេះដែលខ្លួនពិតជាមិនអាចធ្វើតាមសំណូមពររបស់ក្រុមអ្នកគាំទ្របាន ។

ពេលនេះយើងបង្វែរអារម្មណ៍មកនិយាយពីរឿង ឈុតរ៉ូបដែលតារាស្រីរូបនេះគ្រងនៅក្នុងពិធី Infinite វិញថាតើប្លែក និងគួរឲ្យស្រលាញ់ប៉ុនណា ដូច្នេះសូមទស្សនានៅខាងក្រោមទាំងអស់គ្នា ៕










ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar