ព័ត៌មានកំសាន្ត ៖ តើអស់លោកគិតថា ការស្លៀកពាក់ និងការតុបតែងខ្លួនបែបអីស្លាមរបស់តារាស្រីបែបនេះ ស្រស់ស្អាតដែរទេ?
ជាធម្មតាការស្លៀកពាក់របស់ជនជាតិអីស្លាម គឺជាមានលក្ខណៈខុសប្លែកពីជាតិសាសន៍ដទៃ ដោយសារតែគ្រប់ពេលទៅណាមកណាគេតែងតែងតម្រូវឲ្យ ស្ត្រីពាក់ស្បៃមុខឲ្យជិតតែម្តង ទាំងនេះគឺជាប្រពៃណីរបស់ពួកអារ៉ាប់ ។
ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះគឺមាន តារាស្រីល្បី ៣ ដួង ស្លៀកពាក់បែបមូស្លីម ពិតជាគួរឲ្យស្រលាញ់និង ចាប់អារម្មណ៍យ៉ាងខ្លាំង ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Sanook! Women បានឲ្យដឹងថា មូលហេតុដែលតារាល្បីៗទាំងនេះ បាននាំគ្នាស្លៀកពាក់បែបនេះព្រោះ ដើម្បីចូលរួមនៅក្នុងពិធីបង្ហាញម៉ូតបែប អីស្លាម ។ ហើយនៅក្នុងនោះក៍មានជនជាតិអីស្លាមរាប់ពាន់នាក់ចូលរួមផងដែរ រួមទាំងជនជាតិថៃ ដែលជាតារាស្រីល្បីដូចជា នាង Davika, Pat និងនាង Pinky Savika Chaiyadej ។
បើចង់ដឹងថា សម្រស់របស់តារាស្រីល្បី ៣ ដួងស្លៀកពាក់បែបមូស្លីមស្រស់ស្អាតយ៉ាងណានោះ សូមទៅទស្សនារូបភាពទាំងនោះ នៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook