CamNews

តារា 

តារាសម្តែងស្រីនាង Pinky savika chaiyadej ត្រូវស្វាមីសេដ្ឋីរបស់នាង...

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីរៀបការជាមួយស្វាមីសេដ្ឋីរបស់នាងបាន ២ ឆ្នាំ ឃើញថា តារាសម្តែងស្រីនេះមិនបានធ្វើខ្លួនឲ្យទំនេរឡើយ ទោះបីជាស្វាមីរបស់មិនឲ្យរូបនាងបន្តអាជីពជាអ្នកសម្តែងក៏ដោយចុះ ប៉ុន្តែនាងបែរជាបានបំពេញតួនាទីធ្វើជាភរិយាដ៏សែនល្អ ដោយប្តូរជាអាជីពជាអ្នកសម្តែងទៅជាអ្នកជួយការងារស្វាមីដោយផ្ទាល់ដៃតែម្តង ធ្វើឲ្យស្វាមីរបស់នាងមានភាពកក់ក្តៅយ៉ាងខ្លាំង ដោយមានភរិយាចេះយកចិត្តបែបនេះ​ ។ 

ឆ្លៀតឱកាសដែលការងារមិនសូវជាមានការមមាញឹកខ្លាំងដែរ តារាសម្តែងស្រីនាង Pinky savika chaiyadej ត្រូវស្វាមីសេដ្ឋីរបស់នាងនាំទៅលេងនៅឯប្រទេសជប៉ុន ដើម្បីឲ្យរូបនាងមានអារម្មណ៍ស្រស់ស្រាយខ្លះ ព្រមទាំងឆ្លៀតពេលបង្កើតភាពផ្អែមល្អែមជាមួយនិងគ្នាថែមទៀតផង ។ 

គួរបញ្ជាក់ឲ្យដឹងថា ថ្វីត្បិតតែរៀបការជាមួយនិងគ្នាបាន ២ ឆ្នាំក៏ពិតមែន ប៉ុន្តែប្តីប្រពន្ធមួយគូនេះនៅមិនទាន់លេចលឺដំណឹងថា​ គ្រោងនឹងមានកូននៅពេលណានៅឡើយទេ ៕












ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar