CamNews

ព័ត៌មានអន្តរជាតិ 

រឿងរ៉ាវល្អៗ ២ យ៉ាង ដែលកើតឡើងក្នុងថ្ងៃតែមួយ ធ្វើឲ្យប្រជាជនថៃ សប្បាយចិត្តខ្លាំងហួសថ្លែង!!

ថៃ ៖ ជាការពិតណាស់ នៅពេលដែលក្រោយភ្លៀងមេឃក៏ស្រលះ ។ ថ្មីៗនេះមានសារព័ត៌មានជាច្រើនទាំងក្នុងនិងក្រៅប្រទេសបានធ្វើការចុះផ្សាយអំពីការបាត់ខ្លួនរបស់ក្មេងប្រុស ១២ នាក់ និងគ្រូបង្វឹករបស់ពួកគេម្នាក់ ដែលបានបាត់ខ្លួននៅក្នុងរូងភ្នំនាងដេក នៅក្នុងប្រទេសថៃ កាលពីថ្ងៃសៅរ៍ទី ២៣ ខែមិថុនា ។ 

កាលពីយប់ថ្ងៃទី ០២ ខែកក្កដា នេះ មានប្រភពផ្លូវការរបស់ប្រទេសថៃបានចុះផ្សាយថា អ្នកទាំង ១៣ នាក់ដែលត្រូវបានគេតាមរកជិត ១០ ថ្ងៃមកនេះគឺអាសាបង់នោះឡើយ ពួកគេបានរកឃើញហើយ ។ ដោយអ្នកទាំងអស់នោះគឺរស់រានមានជីវីត និងមានសុវត្ថិភាពល្អ​ទាំងគ្រូនិងកូនសិស្ស តែត្រូវចំនាយពេលចំនួន ៤ ម៉ោងក្នុងការជួយពួកគេឲ្យចេញពីក្នុងរូងភ្នំ ។ នេះគឺជារឿងទីមួយដែលប្រជាជនថៃនាំគ្នាត្រេកអរយ៉ាងខ្លាំង អាចនិយាយបានថា មិនត្រឹមតែជនជាតិថៃនោះទេដែលសប្បាយរីករាយ ប៉ុន្តែសឹងតែមនុស្សទូទាំងពិភពលោកទៅហើយ ដែលត្រេកអរចំពោះការព្យាយាមការរុករកជាច្រើនថ្ងៃ និងទទួលបានលទ្ធផលយ៉ាងគាប់ចិត្ត ដោយនាំអ្នកទាំង ១៣ មកជួបជុំគ្រួសារវិញ ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

ក្មេងៗ ១២ នាក់ និងគ្រូបង្វឹក ដែលគេទើបតាមរកឃើញ

ទទ្ទឹមនឹងនេះផងដែរ អ្នកមេម៉ាយដែលធ្លាប់បរាជ័យរឿងស្នេហារហូតសម្រេចចិត្តលែងលះគ្នា ដោយជាប់ឈ្មោះជាអ្នកមេម៉ាយនោះ ក៏បានរកឃើញស្នេហ៍ពិត ដោយត្រូវមិត្តប្រុសវ័យក្មេងលោតជង្គង់សុំរៀបការនៅមាត់សមុទ្រលើទឹកចិត្តសហរដ្ឋអាមេរិច នោះគឺតារាសម្តែងស្រីនាង Janie Tien Phosuwan ។ ដោយនេះគឺជារឿងទី ២ ដែលហ្វេនៗនិងអ្នកស្ថិតក្នុងវិស័យសិល្បៈនាំគ្នាត្រេកអរ ជាមួយនិងការជោគជ័យស្នេហាលើកនេះរបស់ Janie ។ 

ទាក់ទងនឹងរឿងរ៉ាវល្អៗដែលបានកើតឡើងក្នុងថ្ងៃតែមួយរបស់ប្រទេសថៃ ដោយម្នាក់បានជួបស្នេហ៍ពិត និងអ្នកដែលបានបាត់ខ្លួន បានត្រលប់មកជួបជុំគ្រួសារវិញ ។ ពាក់ព័ន្ធជាមួយនិងរឿងល្អៗទាំងនេះ បានធ្វើឲ្យប្រជាជនកើតមានចិត្តត្រេកអរយ៉ាងខ្លាំង និងរំភើបជំនួសសមីខ្លួនរបស់គេទៅទៀត ។

គួរបញ្ជាក់ឲ្យដឹងថា រឿងល្អទាំង ២ នេះបានកើតឡើង កាលពីថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០១៨​ ៕

Janie Tien Phosuwan ត្រូវលោក Mickey Allapach Na Pombhejara សុំរៀបការនៅមាត់សមុទ្រ 

ដោយ ៖ គន្ធា


Tags: Janie Tien Phosuwan Mickey Allapach Na Pombhejara International news