(អង់គ្លេស)៖ នៅពេលរដូវក្តៅចូលមកដល់ ក្មេងសិស្សសាលាប្រុសៗ នៅអង់គ្លេសដែលតែងតែស្លៀកខោវែង ទៅរៀនត្រូវបាននាយកសាលា ណែនាំពួកគេឲ្យស្លៀកខោខ្លី ប៉ុន្តែជំនួសឲ្យការស្លៀកខោខ្លីទៅរៀន បែរជាសិស្សប្រុសៗមួយចំនួនពេញចិត្តនឹងស្លៀកសំពត់ទៅសាលារៀនទៅវិញ។
ហេតុការណ៍ដ៏កម្រនេះកើតឡើង នៅវិទ្យាល័យ Longhill ស្ថិតនៅតំបន់ Rottingdean សិស្សប្រុសអាយុ១៤ឆ្នាំ ជាច្រើននាក់ឈ្មោះ George Boyland, Jesse Stringer, Kodi Ayling និង Michael Parker បានស្លៀកសំពត់ទៅរៀនពីរថ្ងៃមកហើយ ប៉ុន្តែក៏មានសិស្សប្រុសៗឯទៀត ស្លៀកខោខ្លីទៅដែរដោយសារតែអាកាសធាតុឡើង ដល់៨៥ដឺក្រេទៅហើយ។
ឪពុកម្តាយសិស្សគាំទ្រឲ្យសិស្សស្លៀកខោខ្លី និងពាក់អាវធម្មតាទៅរៀន នៅពេលដែលអាកាសធាតុឡើងកម្តៅ ហើយនាយកសាលាក៏អនុញ្ញាត ឲ្យសិស្សប្រុសស្លៀកសំពត់ទៅរៀន ដូចសិស្សស្រីដែរមិនមានទាស់ខុស អ្វីឡើយ៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង