ព័ត៌មានកំសាន្ត ៖ កាលពីថ្ងៃទី ០៩ ខែមីនា បានលេចលឺដំណឹងថា តារាសម្តែងថៃ នាង Pun Pun មានប្រតិកម្មជាមួយនិងច្រមុះរបស់នាងដែលទើបតែវះកាត់កែសម្ជស្ស កាលពីចុងឆ្នាំ ២០១៦ កន្លងផុតទៅ ។
ដោយយោងតាមការចុះផ្សាយរបស់គេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា ទោះបីជានាង Pun Pun មានសម្រស់ស្រស់ស្អាតតាំងពីកំណើតមកក៏ដោយចុះ ប៉ុន្តែនាងនៅតែចង់ស្រស់ស្អាតថែមមួយកំរិតទៀត ដោយសម្រេចចិត្តទៅកែច្រមុះ ដើម្បីឲ្យមានខ្ទង់ខ្ពស់ជាងមុន ។ ដូច្នេះហើយទើបមួយរយៈក្រោយក៏ស្រាប់តែមានប្រតិកម្ម ដូច្នេះហើយទើបនាងទៅជួបគ្រូពេទ្យ ។ បន្ទាប់ពីទៅជួបគ្រូពេទ្យហើយ ពេលនេះច្រមុះរបស់តារាស្រីវ័យ ២០ ឆ្នាំរូបនេះ ក៏វិលទៅរកសភាពស្អាតដូចដើមវិញ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook