ដោយសារតែមានដើមទ្រូងធំពេក នារីវ័យ ២២ឆ្នាំម្នាក់ ត្រូវបានគេបដិសេធមិនឱ្យជិះរថភ្លើងហោះ
នៅក្នុងសួនកំសាន្ត Thorpe។
ដោយសារតែដើមទ្រូងធំពេក Tanya Willis ត្រូវបានបដិសេធមិនឱ្យជិះរថភ្លើងហោះ
Tanya Willis និយាយថា នាងពិតជាខ្មាសគេខ្លាំងណាស់ នៅពេលត្រូវគេបដិសេធមិនឱ្យឡើងជិះ
រថភ្លើងហោះ Colussus នៅក្នុងសួនកំសាន្ត Thorpe ក្នុងប្រទេសអង់គ្លេស។
នារីវ័យ ២២ឆ្នាំរូបនេះ ឱ្យដឹងថា “ខ្ញុំមិនធាត់ ប៉ុន្តែ ខ្សែសុវត្ថិភាព និងកៅអី មិនត្រូវបានរចនាឡើង
សម្រាប់ស្ដ្រីដែលមានដើមទ្រូងអំ។ ពួកគេគួរតែគិតថា មិនមែនស្ដ្រីណាក៏មានដើមទ្រូងតូចល្មម
នោះដែរ។ ស្ដ្រីជាច្រើន មានដើមទ្រូងធំៗដូចខ្ញុំ។ ពិតជាគួរឱ្យខ្មាសអៀនណាស់ ពេលត្រូវគេដេញ
ចេញពីរថភ្លើងហោះ និងត្រូវដើរកាត់មុខមនុស្សរាប់រយនាក់”។
នារីរូបនេះ ក្រោយមកបានបន្តទិញសំបុត្រឡើងជិះរថភ្លើងហោះដែលមានឈ្មោះថា Rush នៅ
ក្នុងសួនកំសាន្តដដែល ប៉ុន្តែ ក៏ត្រូវគេបដិសេធ។
Tanya Willis បានប្រាប់ទំព័រ Mirror ថា នាងត្រូវឈរមើលគ្រួសារជិះរថភ្លើងហោះ ពីខាងក្រៅ បើ
ទោះបានចំណាយប្រាក់ ជាង ២៨ផោនដើម្បីទិញសំបុត្រ។
អ្នកនាំពាក្យរបស់ឧទ្យាន Thorpe បានឱ្យដឹងថា “បើសិនប្រដាប់សុវត្ថិភាពរបស់យើងខ្ញុំ មិនអាច
ធានាសុវត្ថិភាព យើងខ្ញុំនឹងមិនអនុញ្ញាតឱ្យភ្ញៀវឡើងជិះ។ យើងខ្ញុំមានបទបញ្ជាផ្ទៃក្នុងស្ដីអំពីសុវត្ថិ
ភាពនៅគ្រប់កន្លែងលេងក្នុងឧទ្យាន”។
ប្រែសម្រួល ៖ តារា
ប្រភព ៖ The Sun