ព័ត៌មានកំសាន្ត ៖ ពាក្យចចាមអារាមដែលថា តារាចម្រៀងស្រីសាច់សខ្ចីប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី និងតារាថៃលោក Film Rattapoom ថតរូបយ៉ាងស្និតស្នាលជាមួយនិង Film Rattapoom ប្រៀបដូចជាគូស្នេហ៍ថ្មីថ្មោង ប៉ុន្តែការពិតទៅនេះគ្រាន់តែរឿងយល់ច្រឡំនោះទេ ។
ដោយយោងតាមប្រភពជិតស្និទ្ធរបស់ កញ្ញា សុខ ពិសី បានឲ្យដឹងថា តារាស្រីរូបនេះទើបតែទទួលបានការថតការងារមួយជាមួយនឹង កំពូលតារាប្រុសលោកថៃ Film Rattapoom ហើយក៏ឆ្លៀតពេលទំនេរពីការងារថតរូបដើម្បីបង្កើតភាពស្និទ្ធស្នាលជាមួយគ្នាទៅ ។
គួរបញ្ជាក់ឲ្យដឹងថា រូបថតប៉ុន្មានសន្លឹកដែល កញ្ញា សុខ ពិសី បានបង្ហាញនៅលើបណ្តាញសង្គមហ្វេសប៊ុក បានឃើញរូបនាងទៅថតដល់ប្រទេសថៃតែម្តង គឺនាងបានទទួលការថតស្ពតឲ្យពាណិជ្ជកម្មមួយ ហើយត្រូវបានអ្នកគ្រប់គ្រងក្រុមហ៊ុនឲ្យចាប់ដៃគូជាមួយ នឹងលោក Film Rattapoom តែម្តងទៅ ។
អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀត រូបថតដែលនាងបានកាន់ដៃ លោក Film Rattapoom ស្អិតមិនលែងនោះ ទោះពេលដើរនៅក្នុងផ្សារទំនើបក៏ដោយ ប្រហែលរូបនាងចង់បង្កើនមិត្តភាព ជាមួយតារាប្រុសរូបនេះឲ្យកាន់តែស្និទ្ធស្នាល ដើម្បីងាយស្រួលធ្វើការជាមួយគ្នាបន្តបន្ទាប់ទៀតទៅថ្ងៃមុខ ៕
-ចុចអាន ៖ ជាការពិតទេដែលស្រីស្អាត សុខពិសី កំពុងតែមានស្នេហាជាមួយតារាថៃ ក្រោយបង្ហោះរូបអោបគ្នាឡើងស្អិត?
-ចុចអាន ៖ ប្អូនស្រីរបស់តួឈ្នានីនក្នុងរឿង ភរិយាបណ្តូលចិត្ត ស្អាតអស់ទាស់ ដូចកូនកាត់ ហើយសាច់ឡើងសខ្ចី
ដោយ ៖ គន្ធា