ព័ត៌មានកំសាន្ត ៖ តារាចម្រៀងស្រីដែលតែងជួយរកកម្រៃតាមរយៈការប្រគុំតន្រ្តីសប្បុរសធម៏ ដើម្បីមកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ជារឿយៗ គឺកញ្ញា សុខ ពិសី កំពុងតែតក់ស្លុតយ៉ាងខ្លាំង ក្រោយពីបានដឹងថា លោក Beat Richner ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា កំពុងធ្លាក់ខ្លួនឈឺជាទម្ងន់ រហូតដល់ថ្នាក់សង្រ្គោះបន្ទាន់ ឯមន្ទីរពេទ្យក្នុងប្រទេសស្វីស ។
នៅក្នុងទុក្ខព្រួយដ៏សោកសៅរបស់ កញ្ញា សុខ ពិសី ក៏បានលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា "Please recovery soon my hero love u ខ្ញុំបារម្ភពីវីរះបុរស beat richner ណាស់ គាត់មានគុណលើកុមារកម្ពុជាច្រើនណាស់រួមទាំងខ្ញុំដែរ ចាំបានកាលនៅតូចគ្រប់ពេលដែលខ្ញុំឈឺម៉ាក់តែងតែយកខ្ញុំមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា" ៕
គួរបញ្ជាក់ឲ្យដឹងថា មានប្រជាជនកម្ពុជាមិនតិចទេ ដែលតក់ស្លុតចិត្តយ៉ាងខ្លាំង ក្រោយពីបានដឹងថា លោក Beat Richner ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាប្រកាស នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៧ ថាលោកកំពុងតែធ្លាក់ខ្លួនឈឺ ៕
ដោយ ៖ គន្ធា
ប្រភព ៖ FB