CamNews

តន្រ្តី 

CN BLUE ចេញវីដេអូចំរៀងជាភាសាជប៉ុនថ្មីហើយ

ក្រុមតន្រ្តី CN BLUE ថ្ងៃនេះបានចេញវីដេអូចំរៀងជាភាសាជប៉ុនថ្មីហើយ ដើម្បីវាយលុក
ទីផ្សារចំរៀងជប៉ុន ។ បទនេះមានចំណងជើងថា " Blind Love " ដែលនឹងចេញលក់ជាមួយ
នឹងបទផ្សេងទៀតនៅជប៉ុនថ្ងៃទី ២៤​ មេសា ខាងមុខនេះ ។



ចាប់តាំងពីក្រុម CNBLUE វាយលុកចូលទីផ្សារចំរៀងជប៉ុនមក ក្រុមតន្រ្តីនេះទទួលបានការ
គាំទ្រយ៉ាងខ្លាំង បទរបស់ CNBLUE មួយណាក៏បានជាប់ក្នុងលំដាប់កំពូលរបស់ Oricon នៅ
ជប៉ុនដែរ ដូចនេះហើយបទមួយអាចនឹងជាប់ក្នុងលំដាប់កំពូល Oricon ម្តងទៀតជាមិនខាន ។
ចូលរួមទស្សនាវីដេអូចំរៀងនេះទាំងអស់គ្នា ៖


ដោយ ៖ លីលី
ប្រភព ៖ allkpop 


Tags: cnblue new pv