CamNews

តន្រ្តី 

តាមពិត Justin Bieber ជិះលើស្មាអង្គរក្សទាំង ២ នោះដោយសារ ថតវីដេអូបទថ្មីនេះសោះ (វីដេអូខាងក្នុង)

ទស្សនិកជនច្បាស់ជាធ្លាប់បានដឹងហើយថា ថ្មីៗកន្លងទៅនេះ រូបថតមួយសន្លឹក ដែលយើង
ឃើញ តារាចំរៀងវ័យក្មេង Justin Bieber ជិះលើស្មាទាំង ២ របស់អង្គរក្សនៅលើ មហាកំផែង
ចិន ត្រូវបានផុសឡើង ពាសពេញអ៊ីនធើណេត ដែលធ្វើអោយ Justin Bieber ទទួលបានការ
រិះគន់យ៉ាងច្រើន ។



មកដល់ថ្ងៃនេះ យើងបានដឹងចំលើយហើយ ថាហេតុអ្វីបានជា Justin Bieber មិនដើរខ្លួនឯង
ហើយជិះលើស្មារបស់អង្គរក្សវិញ ។ តាមពិតទៅ Justin Bieber នឿយហត់ពេក ដោយសារតែ
ដើរមកពីចំងាយ ដើម្បីថតវីដេអូចំរៀងបទថ្មីរបស់ខ្លួន ដែលមានចំណងជើងថា " All That Matter "
នេះឯង ទើបដល់ពេលឡើងដល់លើកំផែង ដើម្បីទុកកំលាំងថតទៀត ក៏ជិះលើស្មារបស់អង្គរក្ស
តែម្តងទៅ ។

ទោះជាយ៉ាងនេះក្តី ក៏ការរិះគន់នេះមិនសាបរលាបដែរ តែយ៉ាងណាមិញឥលូវនេះ វីដេអូចំរៀង
ថ្មីនេះបានចេញមកហើយ អញ្ចឹងយើងសូមអញ្ចើញទស្សនិកជន ទៅទស្សនាទាំងអស់គ្នា ៕

ដើម្បីអានព័ត៌មានកំសាន្តផ្សេង ប្លែកៗដ៏សំបូរបែប និងកំពុងពេញនិយមនោះសូម ចុចទីនេះ ៕

 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ youtube 


Tags: justin bieber music video new star singer single china all that matter