CamNews

តារា 

ស្រីស្អាតតួសំដែង ថតវីដេអូ ជាមួយ Justin Bieber ត្រូវបានអ្នកគាំទ្រ គំរាមសំលាប់

ដូចដែល ទស្សនិកជន បានដឹងហើយ ថាតារាចំរៀង វ័យក្មេងប្រុស Justin Bieber ទើបតែ បញ្ចេញ វីដេអូចំរៀង ថ្មីមួយ ដែលថតជាមួយ ស្រីស្អាត កូនកាត់ អាមេរិចឡាទីន ម្នាក់ដែល ធ្វើអោយ អ្នកគាំទ្រ ភ្ញាក់ផ្អើល យ៉ាងខ្លាំង ។

Selena Gomez ironic "new girlfriend" of Justin Bieber?  3

ស្រីស្អាត ម្នាក់នោះ មានឈ្មោះថា Cailin ដែលនាង ទើបតែមាន អាយុ ១៩ ឆ្នាំប៉ុណ្ណោះ ។ នាងបាន ប្រាប់ថា នាងមិនដែល បានស្គាល់ឬ ទាក់ទងជាមួយ Justin Bieber ពីមុនឡើយ ព្រោះតែគេ ជាតារា ចំរៀងម្នាក់ ដ៏ល្បី ឯនាងគ្រាន់ តែជាអ្នកសំដែង តូចតាចប៉ុណ្ណោះ ។ តែបន្ទាប់ពី ដឹងថា នាងត្រូវបាន ជ្រើសរើស​ អោយសំដែង ជាមួយ Justin Bieber នាងសប្បាយ ចិត្តណាស់ ហើយនាង បានខិតខំ សំដែង ទាំងអស់ពី កំលាំងកាយចិត្ត ។

Selena Gomez ironic "new girlfriend" of Justin Bieber?  2

តែអ្វី ដែលនាង នឹកស្មាន មិនដល់នោះ គឺនាង ត្រូវបាន ក្រុមអ្នកគាំទ្រ របស់ Justin Bieber ដែលគេ ហៅថា Beliebers នោះប្រមាថ និងស្អប់នាង ជាខ្លាំង ។ អ្វីដែល កាន់តែ ហួសហេតុនោះ នាងត្រូវ បាន គេគំរាប់សំលាប់ ទៀតផង ដោយសារតែ គេច្រណែន និងនាង ដែលបានថត កៀកកើយ ជាមួយ Justin Bieber ដែលនេះ វាគ្រាន់តែ ជាការងារ របស់នាង ប៉ុណ្ណោះ ។ នេះហើយ ដែលគេ ហៅថា អ្នកគាំទ្រ ផ្កាប់មុខ ៕


ប្រែសម្រួល ៖ លីលី
ប្រភព​ ៖ k14 


Tags: justin bieber music video new star singer single all that matters caillin