Facebook បានឧទ្ទេសនាម អ៊ីនធឺរហ្វេស ថ្មី ដែលត្រូវបានរចនាឡើង សម្រាប់ Fanpage កាល
ពី ថ្ងៃទី ១១មិនាកន្លងទៅ ក៏ប៉ុន្ដែ រូបរាងថ្មីនេះ មានចំនុចជាច្រើន ដែលស្រដៀងនឹង អ៊ីនធឺរហ្វេស
បច្ចុប្បន្ន របស់ទំព័រ Facebook ឯកជន។
ចំពោះខ្លឹមសារ នៅលើ fanpage នៃ អ៊ីនធឺរហ្វេស ចាស់ បង្ហាញទិន្នន័យជាពីរជួរ ទៅតាមលំដាប់
នៃពេលវេលា រីឯអ៊ីនធឺរហ្វេស ថ្មីវិញ ទិន្នន័យជាព័ត៌មាន នឹងត្រូវបានដាក់នៅជួរខាងឆ្វេង ហើយ
ជួរខាងស្ដាំ គឺជាខ្លឹមសារដែលបង្ហោះតាម timeline ។
អ៊ីនធឺរហ្វេសថ្មីនេះ នាំមកនូវភាពងាយស្រួលជាងមុន សម្រាប់ការគ្រប់គ្រង ហើយបើទោះអ្នក
ស្ថិតនៅកន្លែងណាមួយ ក្នុង fanpage អ្នកក៏នៅតែអាចចូលទៅកាន់ផ្នែកគ្រប់គ្រង ដោយប្រអប់
ចុច ត្រូវបានដាក់នៅផ្នែកខាងលើ។
ផ្នែកស្ថិតិ Insights ត្រូវបានបំពាក់មុខងារថ្មីបន្ថែមទៀត ជួយឱ្យអ្នកប្រើប្រាស់ ងាយស្រួលគ្រប់គ្រង
ដោយ វាអនុញ្ញាតឱ្យអ្នក បន្ថែម fanpage ទៅក្នុងឧបករណ៍តាមដាន ដើម្បីអាចគិតគូរទៅលើ អត្រា
និងប្រៀបធៀបកម្រិតរីកចម្រើន រវាងបណ្ដា fanpage ដែលអ្នកមាន។
ចាប់ពីពេលនេះ អ្នកអាចចុះឈ្មោះ ដើម្បីចូលរួមប្រើអ៊ីនធឺរហ្វេសថ្មី ដោយគ្រាន់តែចុចទៅលើប្រអប់
ប្រកាសព័ត៌មាន ដែលបង្ហាញនៅខាងក្នុង fanpage ដូចរូបខាងក្រោម។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Genk