ថៃ ៖ កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៩ តារាសម្តែងប្រុសរូបសង្ហាលោក Ken Phupoom និងមិត្តស្រីដ៏ស្រស់ស្អាតគឺនាង Esther Supreeleela បានដឹកដៃគ្នាចូលរោងការនៅក្នុងព្រឹត្តិការណ៍មួយដែលមានឈ្មោះថា ICONIC Multimedia Water Features ព្រមទាំងផ្តល់កិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែតថែមទៀតផង ។
អ្នកកាសែត: តើយ៉ាងម៉េចទៅហើយ ចំពោះកុងត្រារបស់អ្នកជាមួយនិងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣?
Ken Phupoom: កុងត្រារបស់ខ្ញុំនឹងផុតកំណត់នៅក្នុងឆ្នាំក្រោយ ។
អ្នកកាសែត: តើអ្នកមានអារម្មណ៍យ៉ាងណានៅពេលដែលសារព័ត៌មានចុះផ្សាយថា អ្នកនឹងមិនចុះកុងត្រាឡើងវិញទេ បន្ទាប់ពីកុងត្រាដល់ពេលកំណត់?
Ken Phupoom: បាទខ្ញុំពិតជាហួសចិត្តណាស់ នៅពេលដែលឆែកមើលកុងត្រាជាមួយនិងខាងស្ថានីយ៍ហើយ ខ្ញុំបានតេទៅសួរខាងស្ថានីយ៍គ្រែង ល កុងត្រារបស់ខ្ញុំខុស ហើយខាងស្ថានីយ៍បានប្រាប់ថា កុងត្រានៅមានរយៈពេលដល់ទៅជាង ១ ឆ្នាំទៀត ពេលនោះទើបអារម្មណ៍របស់ខ្ញុំធម្មតាវិញ ។
អ្នកកាសែត: មួយវិញទៀតលឺថា អ្នកនឹងសម្តែងរឿងជាមួយនិងនាង Pooklook Fonthip ឲ្យទូរទស្សន៍ PPTV?
Ken Phupoom: អត់ទេ! ខ្ញុំនៅជាប់កុងត្រាជាមួយនិង ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ នៅឡើយ ។
អ្នកកាសែត: ចុះមានអ្នកទាក់ទងអ្នកឲ្យទៅសម្តែងរឿងជាមួយនិង នាង Pooklook Fonthip មែនឬអត់?
Ken Phupoom: គ្មានទេ ។
អ្នកកាសែត: តើអ្នកមានសម្តែងរឿងថ្មីជាមួយខាង ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ទេ?
Ken Phupoom: រឿងថ្មីរបស់ខ្ញុំមានចំណងជើងថា Raeng Ngao 2 ប្រហែលជាចាក់បញ្ចាំងក្នុងខែមេសា ឆ្នាំ ២០១៩ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate