CamNews

តារា 

រឿងថ្មីកំពុងតែជិតចាក់បញ្ចាំង ស្រាប់តែចេញព័ត៌មានថា Ken Phupoom....!!

ថៃ ៖ ថ្មីៗនេះមានលេចលឺព័ត៌មានថា កំពូលតារាសម្តែងប្រុសលោក Ken Phupoom បានចាកចេញពីស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ ហើយទៅធ្វើការជាមួយនិងប៉ុស្តិ៍ PPTV ដោយចាប់ដៃគូជាមួយនិងនាង Kwan Usamane ។ 

ស្របពេលដែលរឿងថ្មីដែលមានចំណងជើងថា "Rang Ngao 2" ជិតចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ បានធ្វើឲ្យលោក Ken Phupoom មានអារម្មណ៍មិនសប្បាយចិត្តនៅពេលលេចលឺព័ត៌មានបែបនេះ ។ 

លោក Ken Phupoom បានថ្លែងក្នុងកិច្ចសម្ភាស៍ថា សុំឲ្យអ្នកគាំទ្ររបស់ខ្លួនទស្សនារឿងភាគថ្មី ជាជាងយកពេលទៅតាមដានរឿងឥតប្រយោជន៍ដែលថា លោកចាកចេញពីទ្រនំចាស់របស់ខ្លួន ។ តារាប្រុសរូបនេះបានបន្ថែមទៀតថា លោកមិនចង់បកស្រាយអ្វីច្រើននោះទេ ព្រោះខ្លួនគ្រាន់តែចង់ផ្តល់កត្តិយសឲ្យ ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ ដែលជាកន្លែងធ្វើការរបស់លោក ហើយលោកក៏នៅជាប់កុងត្រានៅកន្លែងនឹងដដែល ពោលគឺមិនមានការចាកចេញដូចដែលព័ត៌មានបានចុះផ្សាយនោះទេ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Ken Phupoom Esther Supreeleela