ថៃ ៖ កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៩ នាង Esther Supreeleela បានចូលរួមនៅក្នុងព្រឹត្តិការណ៍មួយ ព្រមទាំងផ្តល់កិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែតអំពីរឿងភាគថ្មីរបស់នាងផងដែរ ។
រឿងភាគថ្មីរបស់ខ្ញុំទើបតែថតចប់ ខ្ញុំកំពុងតែរង់ចាំថតរឿងថ្មីមួយទៀត ខ្ញុំមានពេលទំនេរ ដូច្នេះហើយខ្ញុំចង់សាករឿងភាគថ្មីនេះ ។ សម្រាប់រឿងភាគ ខ្ញុំនៅតែទទួលការងារដូចដើម ។ នាង Esther Supreeleela បញ្ជាក់ ។
តារាស្រីវ័យ ២៤ ឆ្នាំរូបនេះបានបង្ហើបថា រឿងថ្មីរបស់នាងគឺថតឲ្យទូរទស្សន៍ ONE 31 ហើយប្រហែលជាចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៩ ខែឧសភា ខាងមុខនេះហើយ ។ គួរបញ្ជាក់ឲ្យដឹងទៀតថា ទោះក្លាយជាថៅកែស្រីនៅហាងកាហ្វេដែលចូលហ៊ុនជាមួយមិត្តប្រុសរបស់នាងគឺលោក Ken phupoom ក៏ដោយ តែនាង Esther មិនចោលខាងផ្នែកវិស័យសិល្បៈនោះទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook