ព័ត៌មានកំសាន្ត ៖ តារាចម្រៀងវ័យក្មេងលោក Justin Bieber ត្រូវបានគេទម្លាយរឿងអាក្រាតកាយជាច្រើនសន្លឹក នៅក្នុងទឹកជាមួយនិង តារាម៉ូដែលម្នាក់ដែលមានឈ្មោះថា Sahara ។
នាពេលបច្ចុប្បន្ននេះ លោក Justin Bieber បានក្លាយជាប្រធានបទដ៏ក្តៅកគុកជាងគេ របស់ក្រុមអ្នកគាំទ្រ ចំពោះការបែកធ្លាយរូបថតអាក្រាតកាយ ។
ហើយកាលពីប៉ុន្មានថ្ងៃនេះ ម្ចាស់បទ "Sorry" ក៏ត្រូវបានទម្លាយរូបថតអាក្រាតកាយជាថ្មីម្តងទៀត ប៉ុន្តែលើកនេះមិនមែនតែលោកម្នាក់ឯងនោះឡើយ គឺមានតារាម៉ូដែលម្នាក់ទៀតគឺនាង Sahara ដែលអ្នកទាំង ២ បាននាំគ្នាទៅងូតទឹកនៅក្នុងអាងទឹកមួយ ហើយសុទ្ធតែគ្មានសម្លៀកបំពាក់ទាំង ២ នាក់តែម្តង ។
ក្រោយពីត្រូវបានគេទម្លាយរូបអាក្រាតកាយជាមួយនិង តារាម៉ូដែល Sahara ហើយស្រាប់តែ Justin Bieber បានបង្ហោះរូបទាំងអស់នោះនៅលើគណនី Instagram ហើយធ្វើឲ្យអ្នកគាំទ្រកើតមានចិត្តច្រណែន ជាមួយរូបថត ឈុតឆាក ដ៏ស្និទ្ធស្នាល និងផ្អែមល្អែម នៅក្នុងអាងហែលទឹកតែ ២ នាក់របស់ Justin និង Sahara ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kenh14