ព្រឹត្ដិការណ៍ប្រណាំងរថយន្ដមួយ ឈ្មោះថា Jolly Rally Valle d’Aosta ត្រូវបានធ្វើឡើងកាលពី ថ្ងៃទី ៥ ខែកញ្ញា មានអ្នកចូលរួមទស្សនាជាច្រើន ក្នុងទីលានប្រណាំងនោះ។
ស្ថិតក្នុងដំណើរនៃការប្រណាំង ឧបត្ដិវហេតុមួយបានកើតឡើង ដោយស្មានមិនដល់ ពោលគឺ រថយន្ដប្រណាំងមួយគ្រឿង កំពុងតែធ្វើដំណើរក្នុង ល្បឿនយ៉ាងលឿន លើតំបន់ផ្លូវកោង ស្រាប់តែការបើកបរមិនអាចគ្រប់គ្រងបាន លើស្ថានភាពក៏ជ្រុលទៅបុកនឹងចែងផ្លូវយ៉ាងពេញទំហឹង ស្របពេលទីនោះក៏មានអ្នកទស្សនា កំពុងតែអបអរ ធ្វើឲ្យប្រែក្លាយជាការភិតភ័យ រត់គេច ដោយគិតថាប្រហែលជាគ្មានសំណាងល្អកើតឡើងនេាះទេ។
រថយន្ដគ្រោះថ្នាក់នោះ ត្រូវបានបើកបរដោយ លោក Pietro Scavone និងអ្នកអមដំណើរ លោក Diego D’Herin ។
យោងទៅតាមការលើកឡើងរបស់ អ្នករៀបចំកម្មវិធី លោក បានអះអាងថា Maurizio Salice គ្រោះថ្នាក់ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ សម្រាប់អ្នកទាំងពីរមិនមានរបួសអ្វីឡើយ ហើយរឿងដែលមិនគូរឲ្យជឿមួយទៀតនោះគឺអ្នកទស្សនារបស់គាត់ មិនបានប៉ះពាល់អ្វីដែរ គ្រាន់តែថា យុវនារីម្នាក់ដែលនៅគៀកគ្រោះថ្នាក់នោះត្រូវយកទៅមន្ទីពេទ្យបាត់ហើយ ដោយសារទទួលរងការភិតភ័យខ្លាំង ។
តែសូមបញ្ជាក់ឡើងវិញថា យោងតាមការចុះផ្សាយរបស់គេហទំព័ មិនបានប្រាប់ពីទីកន្លែងថានៅប្រទេសណាទេ។
ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ metro.youtube