ព័ត៌មានកំសាន្ត ៖ សមាជិកទាំងអស់របស់ T-ara កំពុងតែហោះហើរ ទៅកាន់ប្រទេស វៀតណាមសម្រាប់វេទិកា ដ៍ពិសេសមួយ។
នៅខែ មីនា ថ្ងៃទី ១២ ខាងមុខនេះក្រុមតារាចម្រៀង T-ara នឹងទៅជួបអ្នកគាំទ្រ នៅប្រទេសវៀតណាម សម្រាប់វេទិកា "Naver V app Special" ។ គួររំឮកថា វត្តមាន T-ara នៅក្នុងប្រទេសវៀតណាមចុងក្រោយបំផុត គឺអំឡុងឆ្នាំ ២០១៤ ដូច្នេះ បណ្តាអ្នកគាំទ្រ រង់ចាំការវល់ត្រឡប់មកវិញរបស់ពួកគេ ជាយូរណាស់មកហើយ។
គួរបញ្ជាក់ថា ដើមឡើយ គឺមានតែ Eunjung, Hyomin, នឹង Jiyeon ដែលគ្រោងនឹងមានវត្តមានចូលរួមវេទិកាពិសេស។ ទោះបីជាយ៉ាងណាក៍ដោយចុះ ដោយយោងតាមសំណើដល់ច្រើនលើសលប់ ពីបណ្តាអ្នកគាំទ្រ ប្រទេសវៀតណាម គម្រោងផែនការនៃការបង្ហាញខ្លួន តែបីនាក់ បានបង្វែរមកជាការ បង្ហាញខ្លួនជាក្រុមតែម្តង ដែលមានសមាជិក ដល់ទៅ ៦ នាក់។
អំឡុងពេលនៃការទស្សនាចុងក្រោយរបស់ពួកគេ T-ara ទទួលបានការស្វាគមន៍ ដ៍កក់ក្តៅជាមួយនឹងអ្នកគាំទ្រជាង ២០០០ នាក់ ដែលបានបង្ហាញខ្លួននៅព្រលានយន្តហោះ។ ការកើនឡើងចំនួននៃ អ្នកគាំទ្រ ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួន នៅក្នុងដំណើរទស្សនកិច្ច នាពេលខាងមុខនេះ របស់ពួកគេ។
គ្រោងនឹងបង្ហាញខ្លួន នៅវេទិកាពិសេស "Naver V app Special" T-ara នឹងចូលរួមដូចគ្នាដែរ ក្នុងព្រឹត្តិការណ៍ បង្ហាញផលិតផលទូរស័ព្ទដៃថ្មី Pantech
ក្រុមនេះ នឹងត្រូវបានចេញដំណើរ ទៅកាន់ប្រទេសវៀតណាម នៅថ្ងៃទី ១២ ខែមីនានេះហើយ៕
ប្រភព ៖ allkpop