ក្រុម T-ARA ដែលទើបតែចេញបទថ្មី "Sugar Free" ត្រូវបានចោទប្រកាន់ថា លួចចំលងបទ ចំរៀងនេះ ភ្លាមៗ បន្ទាប់ពីការលេចមុខឡើងវិញ នៅលើឆាកដំបូងកាលពីយប់មិញ ក្រោយការ បាត់មុខមួយរយៈមក។
T-ARA បានចេញ min-album ទី១០ មានឈ្មោះថា “And & End” កាលពីថ្ងៃទី១១ សីហា ម្សិល មិញនេះ ហើយក៏បានចាប់ផ្តើមធ្វើការផ្សព្វផ្សាយបទនេះផងដែរ។ ហើយបទ "Sugar Free" នេះ គេជឿថានឹងទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយសារតែចង្វាក់ភ្លេង ដែលស្តាប់ទៅ គួរឲជក់ចិត្ត។
T-ARA ត្រូវបានចោទប្រកាន់ថា លួចចំលងទំនុកភ្លេង ដោយមានការអះអាងថា ចង្វាក់ចាប់ផ្តើម ដំបូង នៃបទ "Sugar Free" មានចំនុចជាច្រើនស្រដៀងទៅនឹង បទចំរៀង “Tsunami” របស់ តារាចំរៀងអន្តរជាតិ Dvbbs និងបទ “Give Me Body” របស់ ឌីជេ Felix។
ការជជែករកខុសត្រូវ នៃការថតចំលងនេះ ត្រូវបានផ្សព្វផ្សាយនៅលើ គេហទំព័រ YouTube រួចទៅហើយ ដោយមានវីដេអូប្រៀបធៀបបទទាំងពីរនេះផងដែរ។ ចង់ដឹងយ៉ាងណានោះ សូមស្តាប់ទាំងអស់គ្នា។
ប្រែសំរួលដោយ៖ ដាណា
ប្រភព៖ koreaboo