CamNews

គ្រោះថ្នាក់ 

ម្តាយ​រវល់​រាំ​ស្រាត យក​លុយ​ចិញ្ចឹម​គ្រួសារ អគ្គិភ័យ​ឆេះ​បំផ្លាញ​ផ្ទះ ស្លាប់​កូន​ស្រី​អាយុ២​ឆ្នាំ

(អាមេរិក)៖ ក្មេងស្រីដ៏តូចម្នាក់បានស្លាប់ ក្នុងអណ្តាតភ្លើងគួរឲ្យអណោចអធ័ម ខណៈ​ដែលម្តាយកំពុង ចេញទៅធ្វើការជានារីរាំស្រាត នៅក្នុងក្លឹបកំសាន្តមួយ ដើម្បីរកលុយចិញ្ចឹមគ្រួសារ។ ហេតុការណ៍នេះកើតឡើង នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នារីវ័យក្មេងដែលជាម្តាយកុមារីរងគ្រោះ មានអាយុ២០ឆ្នាំ ឈ្មោះ Leila Aquino ត្រូវបានប៉ូលីសឃាត់ខ្លួន បន្ទាប់ពីនាងត្រឡប់ មកដល់ផ្ទះវិញក៏ឃើ​ញផ្ទះ កំពុងតែរងការឆាបឆេះ ដោយអណ្តាតភ្លើងហើយកូនស្រីនាង បានបាត់បង់ជីវិតក្នុងគ្រានោះ។

ក្មេងស្រីរងគ្រោះ មានអាយុ២ឆ្នាំឈ្មោះ Kaleena Muldrow ត្រូវបានម្តាយទុកឲ្យនៅក្នុងផ្ទះតែម្នាក់ឯង ពេលដែលនាងចេញទៅធ្វើការ ហើយនៅថ្ងៃកើតហេតុ Kaleena កំពុងដេក នៅក្នុងបន្ទប់ជាន់ខាងលើ រីឯក្រុមពន្លត់អគ្គីភ័យ ក៏មិនដឹងថា មានក្មេងជាប់ក្នុងផ្ទះ ដែលកំពុងឆាបឆេះឡើយ ទើបសង្គ្រោះមិនទាន់ រហូតដល់នារីជាម្តាយត្រឡប់មកផ្ទះ ទើបបង្កការភ្ញាក់ផ្អើល។

ពីដំបូង Aquino ប្រាប់ប៉ូលីសថា នាងទុកកូនឲ្យនៅជាមួយអ្នកមើលថែ តែក្រោយមកទើបសារភាពថា កូនស្រីដ៏តូចនេះ នៅក្នុងផ្ទះតែម្នាក់ឯងទេ ពេលនាងទៅក្លឹបរាំស្រាត ដើម្បីរកលុយចិញ្ចឹមគ្រួសារ ហើយ Aquino បានយំស្រែកយ៉ាងខ្លាំង ខណៈបាត់បង់កូនស្រីជាទីស្រឡាញ់ ត្រូវស្លាប់យ៉ាងអណោចអធ័មបែបនេះ។ Aquino ត្រូវប៉ូលីសចាប់ខ្លួន ដោយចោទប្រកាន់ពីបទធ្វេសប្រហែស ក្នុងការមើលថែកូន ហើយពួកគេក៏កំពុងស៊ើបអង្កេត រកមូលហេតុដែលនាំឲ្យផ្ទះ ត្រូវឆាបឆេះដោយ អណ្តាតភ្លើងនេះដែរ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Int news Star news Breking news South korea North korea US Military Drill Kim Jong Un Mers