(ចិន)៖ បុរសពេញវ័យជនជាតិចិនម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីគេមិនអាចទាញចិញ្ចៀនមួយវង់ ចេញពីប្រដាប់ភេទបាន ខណៈដែលវាជាប់នៅក្នុងនោះ ដកមិនរួច។ បុរសរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណទេ គ្រាន់តែដឹងថា គេមានអាយុ១៨ឆ្នាំ រស់នៅតំបន់ Liuzhou ដោយនៅថ្ងៃកើតហេតុ បុរសរូបនេះបានបង្ខំចិត្ត ញាត់ចិញ្ចៀនចូលប្រដាប់ភេទ ព្រោះតែចង់ដឹងថា វាមានអារម្មណ៍យ៉ាងម៉េច ប៉ុន្តែមិនសំណាង គេក៏មិនអាចដកចិញ្ចៀននោះ ចេញវិញបាន ហើយវាជាប់ក្នុងអវយវៈភេទបុរសនេះ អស់រយៈពេលពីរថ្ងៃមកហើយ ទើបស្វែងរកការជួយ។
ក្រុមសង្គ្រោះបានមក ដល់ ហើយព្យាយាមដាក់ចិញ្ចៀន ដែលជាប់នោះ ឲ្យដាច់តែវាបែរជារអិលចូល ក្នុងអវយវៈភេទបុរសរងគ្រោះបាត់ ទើបត្រូវបញ្ជូនទៅមន្ទីរពេទ្យ ហើយក្រុមគ្រូពេទ្យ និងក្រុមសង្គ្រោះរួមដៃគ្នា ព្យាយាមជួយបុរសនេះ អស់រយៈពេលមួយម៉ោងកន្លះ ទើបយកចិញ្ចៀនចេញបាន។
រូបភាពវីដេអូ នៃការវះកាត់យកចិញ្ចៀន ចេញពីអវយវៈភេទបុរសរងគ្រោះ ត្រូវបានគេបង្ហោះ នៅលើអ៉ីនធឺ ណេតផងដែរ ហើយគេនិយាយថា វាពិតជាអាម៉ាស់ណាស់ ដែលជួបរឿងបែបនេះ ហើយអំពាវនាវរកគេឯងឲ្យជួយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង