ជីវិតរបស់ កីឡាករ កីឡាការនី មិនទៀងទាត់ឡើយ ហើយប្រិសនបើ លេងចំកីឡា ដែលមិនសូវល្បី ទៀតនោះ វានឹងកាន់តែ ពិបាកនិង ចិញ្ចឹមជីវិត ។ ហើយប្រសិន បើយើងជោគជ័យហើយ តែមាន របួសនោះ វាក៏ធ្វើអោយ អាជីពរបស់ កីឡាករ កីឡាការនី ជួបផល លំបាកផងដែរ ប្រសិនបើ គ្មាន ការងារអ្វី ផ្សេងនោះ ។
ថ្មីៗនេះ វេបសាយ ព័ត៌មានចិនមួយ បានចុះផ្សាយ រូបថត ជាច្រើន សន្លឹកពី បុរសម្នាក់ ដែលបាន សំដែង កីឡាករកាយ សម្ព័ន្ធ នៅក្នុង រថភ្លើង ដើម្បីរកប្រាក់ ។ បុរសម្នាក់នោះ ត្រូវបានគេស្គាល់ថា ជាកីឡាករ កាយសម្ព័ន្ធ អតីតជើងឯក របស់ចិន ដែលមាន ឈ្មោះថា Shangwu Hang ។
ក្នុងឆ្នាំ ២០០១ Shangwu Hang បានលេចមុខ និងល្បីជាខ្លាំង បន្ទាប់ពី ទទួលបាន មេដាយមាស ២ ជូនជាតិ របស់ខ្លួន ។ ជាអកុសល ក្រោយមក Shangwu មានរបួស កែងជើង ដែលធ្វើអោយ អាជីព របស់ខ្លួន ធ្លាក់ចុះ ហើយមិនអាច ចូលរួម ប្រកួតនៅ កីឡាអូឡាំពិក ទីក្រុង អាតែន ក្នុងឆ្នាំ ២០០៤ ។ ក្រោយមកទៀត ឈ្មោះរបស់ Shangwu ក៏ត្រូវ ក្រុមជំរើសជាតិ ដកចេញទៀត ដោយមានអ្នកជួយ ជាប្រាក់កាស ប្រមាណ ៣៨០០០ យ័ន ។
Shangwu បានធ្លាក់ខ្លួន ដុនដាប យ៉ាងខ្លាំង រហតូដល់ ទៅលួចគេ ប៉ូលិសចាប់បាន ជាប់គុកអស់ ៤ ឆ្នាំចេញ មកវិញក៏ ប្រើប្រាស់ សមត្ថភាព របស់ខ្លួន រកលុយតាម រថភ្លើង ដោយការសំដែង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ k14