CamNews

តារា 

ព្រាប សុវត្ថិ សង្ឃឹម​យ៉ាង​មុតមាំ​ លើ​ភាព​ជោគជ័យ​ ក្នុង​កម្មវិធី​ "Asian Pop" នៅ​ជប៉ុន

ភ្នំពេញៈ តារាចម្រៀង គ្រងតំណែង លំដាប់កំពូល ជាច្រើនឆ្នាំ ជាប់ៗគ្នា ប្រចាំផលិតកម្ម រស្មី
ហង្សមាស លោក ព្រាប សុវត្ថិ បន្ទាប់ ពីបានដឹងថា លោកត្រូវទៅ ចូលរួមក្នុងកម្មវិធី គម្រប់ខួប
៤០ឆ្នាំ ដែលមានប្រទេស ជាសមាជិកអាស៊ាន១១ប្រទេស ចូលរួមភ្លាម លោកបានឲ្យកវីនិពន្ធល្បី
ឈ្មោះ លោក សួន ពិសិដ្ឋ និពន្ធបទ ចម្រៀងជាពិសេស ដល់លោក ដើម្បីយកទៅបកស្រាយ នៅ
ក្នុង កម្មវិធី នោះភ្លែតតែម្ដង។ លើសពីនេះទៅទៀត ការចូលរួមកម្មវិធីនេះ បានធ្វើឲ្យ តារាចម្រៀង
ព្រាប សុវត្ថិ មានក្តីសង្ឃឹម និងភាពជឿជាក់ យ៉ាងខ្លាំងថា នឹងទទួលបានជោគជ័យ លើកស្ទួយមុខ
មាត់ ប្រទេសជាតិ នៅលើឆាកអន្តរជាតិ ។

តារាចម្រៀង ដែលទស្សនិកជន ចាត់ទុកថា ជាកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ បានឡើង
យន្តហោះ ចេញទៅសម្តែងនៅ ប្រទេសជប៉ុន កាលពីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០១៣ វេលាម៉ោង
៧យប់ ដោយការចេញ ទៅសម្តែងនេះ លោកធ្វើដំណើររួម ជាមួយក្រុមរាំផ្ទាល់ខ្លួន និងបានត្រៀម
បទចម្រៀង ចំនួន២បទ យកទៅសម្តែង និងច្រៀងអបអរសាទរ ខួប៤០ឆ្នាំ ក្នុងកម្មវិធី Asian Pop
រយៈពេល៥ថ្ងៃ ។

នេះជាលើកទី២ហើយ ដែលកំពូល តារាចម្រៀង ព្រាប សុវត្ថិ ចេញទៅសម្តែង នៅប្រទេសជប៉ុន
ដោយលើកទី១លោកចេញទៅ នៅក្នុងឆ្នាំ២០០៣ បានលើកស្ទួយ មុខមាត់ប្រទេសខ្មែរ នៅលើ
ឆាកអន្តរជាតិ និងនាំមកវិញនូវ ភាពជោគជ័យខ្លាំង ។ នៅក្នុងដំណើរចេញ ទៅសម្តែងលើកនេះ
គេសង្កេតឃើញថា លោកមាន ការខិតខំ សម្រិតសម្រាំង បទចម្រៀង ដែលនិពន្ធដោយ ស្នាដៃ
កូនខ្មែរពិតៗ របស់លោក សួន ពិសិដ្ឋ ចំនួន២បទ យកទៅបកស្រាយ រៀបរាប់ពីវប្បធម៌ អរិយធម៌
ប្រាង្គប្រាសាទ អង្គរវត្ត ឲ្យបរទេសបានដឹងឮ ស្គាល់ពីអ្វីដែល ជាបេតិកភណ្ឌជាតិ របស់កម្ពុជាកាន់
តែ ច្បាស់ជាងមុន ។

លោក ព្រាប សុវត្ថិ បានថ្លែងប្រាប់ LookingTODAY កាលពីល្ងាចថ្ងៃ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ថា
មុនចេញដំណើរមួយថ្ងៃ ឲ្យដឹងថា ក្នុងដំណើរចេញទៅ ប្រទេសជប៉ុន ចូលរួមកម្មវិធី គម្រប់ខួប៤០
ដែលមានប្រទេស ជាសមាជិកអាស៊ាន ១១ប្រទេស ចូលរួមនោះ លោកមានការជឿជាក់ ថានឹង
ទទួលបាន ជោគជ័យ ខ្លាំងជាង កាលពី១០ឆ្នាំមុន ព្រោះថាបទចម្រៀង ដែលត្រៀមយកទៅច្រៀង
គឺជាបទចម្រៀង និពន្ធរៀបរាប់ពី ប្រទេសជាតិសម្បត្តិ បេតិកភណ្ឌ ពិភពលោក របស់ខ្មែរ ។ ដូច្នេះ
តាមរយៈ បទចម្រៀងទាំង២បទនេះ នឹងធ្វើឲ្យប្រទេសជា សមាជិកទាំងអស់ បានដឹង និងស្គាល់ពី
ប្រទេស កម្ពុជាកាន់តែច្រើន ជាងមុន ។

តារាចម្រៀងមានភាពលេចធ្លោខ្លាំង ប្រចាំផលិតកម្ម ហង្សមាសរូបនេះ បានប្រាប់ឲ្យដឹងទៀតថា
“ខ្ញុំពិតជាសប្បាយចិត្តនិងមានមោនទភាព បានទៅបង្ហាញឲ្យ ពិភពលោកទទួលស្គាល់ អ្វីដែលជា
អរិយធម៌ខ្មែរ និងអ្វីជាសិល្បៈរបស់យើង បូករួមជាមួយការរីកចម្រើន ព្រោះពេលវេលានេះ ជាពេល
វេលាមួយ ដែលយើងទៅបង្ហាញអ្វី ដែលមានដ៏អស្ចារ្យនៅក្នុងប្រទេសយើង ដល់បរទេសឲ្យដឹង ”។

នៅក្នុងនោះលោក ក៏បានព្រលយ ដោយសម្តីជឿជាក់ថា កម្ពុជាប្រាកដជាទទួលបាន ជោគជ័យ
យ៉ាងត្រចេះត្រចង់ ហើយមូលហេតុ ដែលធ្វើឲ្យ តារាចម្រៀង ព្រាប សុវត្ថិ និយាយបែបនេះ ដោយ
សារតែយើងមានប្រៀប ជាងគេ ទាំងដែលមិនទាន់ ទៅចូលរួមកម្មវិធី ព្រោះថា ប្រទេសកម្ពុជា មាន
វប្បធម៌ ប្រាង្គប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហា រដែលជាបេតិកភណ្ឌ ពិភពលោកច្រើនជាងគេ
ដូច្នេះហើយបានជា លោកបង្ហាញការជឿជាក់ យ៉ាងមុតមាំបែបនេះ ” ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: Preap sovath Asian Pop Japan Entertainment Khmer super star Singer RHM